អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកធ្លាប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសូណាត្រា ត្រូវប្រញាប់តាមដានសុខភាព

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៤សីហានេះ បានជូនដំណឹងថា អ្នកជំងឺកូវីដ-១៩ ធ្លាប់បានចូលទៅគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ សូណាត្រា (Sanatra Microfinance Institute) ដែលមានទីតាំងស្ថិតនៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមក រាជធានីភ្នំពេញ ចន្លោះពីម៉ោង៨និង៥០នាទីទៅម៉ោង៩និង១០នាទីថ្ងៃទី៣០កក្កដាឆ្នាំ២០២១។ អនុគណៈកម្មការ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅកាន់ទីកន្លែងនោះ តាមពេលវេលាដែលបានបញ្ជាក់ ត្រូវប្រញាប់យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនោះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner