ជប៉ុន​ឲ្យ​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ដល់​ថៃ​ ​និង​ឡាវ​

ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឧបករណ៍​វេជ្ជ​សា​ស្រ្ត​ដល់​ប្រទេស​ថៃ​និង​ប្រទេស​ឡាវ​ ​ដែល​ក្នុង​នោះ​ ​សំដៅ​លើ​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ ​ដើម្បី​គាំទ្រ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​ កូ​វី​ដ​-​១​៩​។​

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​ ​Mote​g​i​ ​To​s​him​its​u ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ ​កាលពី​ថ្ងៃ​ទី​៣​ ​សីហា​ថា​ ​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ជូន​ម៉ាស៊ីន​ផលិត​អុក​ស៊ី​សែន​ចំនួន​៧​៧​៥​គ្រឿង​ទៅដល់​ថៃ​ ​ខណៈ​ដែល​ឡាវ​នឹង​ទទួល​បាន​១​០​០​គ្រឿង​ ​ព្រម​ជាមួយនឹង​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​ ​៦​០​ម៉ឺន​ដូ​ស​ទៀត​។​

​លោក​ថា​ ​ជប៉ុន​នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ ​ជួយ​ដល់​បណ្តា​ប្រទេស​ដែល​ត្រូវការ​ ​វ៉ាក់សាំង​ ​និង​ឧបករណ៍​វេជ្ជសាស្ត្រ​។​ ​ជប៉ុន​ក៏​ធ្លាប់​បាន​ផ្តល់​ឧបករណ៍​ជា​ម៉ាស៊ីន​ផលិត​អ៊ុក​ស៊ី​សែ​នេះ​ ​ជូន​ឥណ្ឌា​និង​ឥណ្ឌូ​នេ​ស៊ី​ ​និង​ផ្តល់​វ៉ាក់សាំង​មិន​គិតថ្លៃ​ ​ជូន​ម៉ាឡេស៊ី​ ​និង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ​៕ ប្រភពពី NHK​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner