ស.ស.យ.ក បន្តចូលរួមគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ

អត្ថបទដោយ៖
ធី ដា

បន្ទាប់ពីបានចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមានអាយុពី១៨ ឆ្នាំឡើងទៅជុំទី១ ដែលបានគ្របដណ្តប់ស្ទើរតែ ១០០ ភាគរយ នៅទូទាំងរាជធានីភ្នំពេញ សមាជិក សមាជិកក្រុមគ្រួសារ ស.ស.យ.ក បានបន្តគាំទ្ររាជរដ្ឋាភិបាល និងចូលរួមសម្របសម្រួលក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅតាមបណ្តាគោលដៅចាក់វ៉ាក់សាំងទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលបានអនុវត្តចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។

ស្មារតីនៃការចូលរួមនេះ បានបង្ហាញពីកម្លាំងស្ម័គ្រចិត្តប្រកបដោយភាពរស់រវើក ឆន្ទះមុះមុត ភារតភាព និងសាមគ្គីភាពរឹងមាំជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ដើម្បីឆ្លងផុតគ្រាដ៏លំបាកនេះ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner