រដ្ឋបាលក្រុងបាត់ដំបង ដឹកនាំកងកម្លាំងនគរបាលក្រុង ចុះអនុវត្តនូវវិធានការរដ្ឋបាល ពីការហាមប្រាមបិទបម្រាមគោចរនិងចុះអប់រំណែនាំដល់អ្នកលក់ដូរតាមផ្លូវសាធារណៈ ឲ្យផ្អាកការលក់ដូរឲ្យបានមុនម៉ោង២១យប់ ចាប់ពីថ្ងៃទី០៤ខែសីហា តទៅ

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាព នៃ រដ្ឋបាលក្រុងនិងលោក ពេជ សារ៉ែន អធិការក្រុង បានដឹកនាំកកម្លាំងអធិការដ្ឋាននគរបាលក្រុងចុះអនុវត្តនូវសេចក្តីសម្រេចក្នុងការអនុវត្តនូវវិធានការរដ្ឋបាល របស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការហាមប្រាមនូវបម្រាមគោចរការជ្វើដំណើរលើដងផ្លូវ ហាមឃាត់និងផ្អាកសកម្មភាពការលក់ដូរទាំងអស់ ចាប់ពីម៉ោង២១ដល់ម៉ោង០៣ទៀបភ្លឺតទៅ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៧ខែសីហាឆ្នាំ២០២១ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង និងក្រោយពីអាជ្ញាធររកឃើញប្រជាពលរដ្ឋជាច្រើននាក់ឆ្លងជំងឺកូវីដ19 បំប្លែងថ្មី “ប្រភេទDelta.”ក្នុងសហគមន៍កន្លងមកនូវក្នុងគោលបំណងដើម្បីធ្វើការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់កាត់ផ្តាច់ដើម្បីបញ្ចៀសពីការឆ្លងទ្រង់ទ្រាយធំនិងពីបញ្ហាប្រឈមនានាដែលកំពុងរាតត្បាតនៅក្នុងសហគមន៍។

       ក្នុងការចុះអនុវត្តនូវវិធានរដ្ឋបាល ក្នុងការបិទចរាចរធ្វើដំណើរទៅមកលើដងផ្លូវនេះ និងការហាមប្រាមផ្អាកសកម្មភាពការលក់ដូរចាប់ពីម៉ោង២១ថ្ងៃដល់ម៉ោង០៣ទៀបភ្លឺ ពីយប់ថ្ងៃទី០៤ខែសីហានេះតទៅ។ លោក ផេង សិទ្ទី អភិបាលក្រុងបាត់ដំបង ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ទៀត ការហាមប្រាមនិងចុះអនុវត្តនូវបម្រាមគោចរ ដែលបានចូលជាធរមាននេះ គឺ៖អនុវត្តដោយម៉ឺងម៉ាត់ដោយមិនអនុញ្ញាតឲ្យមានចរាចរទៅមកក្នុងម៉ោងពេលហាមឃាត់និងការលក់ដូរតាមដងផ្លូវឬសកម្មភាពលក់ដូរនៅតាមផ្ទះ តាមហាងភោជនីយដ្ឋាន ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងឡើយ។គឺលើកលែង តែករណីពិសេសនិងចាំបាច់ ដូចជា៖ការធ្វើចរាចររបស់រថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការក្នុងបេសកកម្ម និងបងប្អូនប្រជាពលរដ្ឋដែលមានធុរៈចាំបាច់ក្នុងការដឹកអ្នកជម្ងឺទៅពេទ្យ ជាដើម។

       សូមបញ្ជាក់ថា៖ការចុះអនុវត្តនូវវិធានរដ្ឋបាលនេះ គឺក្នុងគ្រាដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោមខេត្តទាំង៨ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ពីការបិទខ្ទប់នូវភូមិសាស្ត្រខេត្ត ចំនួន៨ រួមមាន៖ខេត្តកោះកុង, ពោធិសាត់, បាត់ដំបង, បន្ទាយមានជ័យ,ប៉ៃលិន,ឧត្តរមានជ័យ,ព្រះវិហារនិងខេត្តសៀមរាប ដើម្បីទប់ស្កាត់ពីការឆ្លងរីករាលដាលនៅក្នុងសហគមន៍ នៃ មេរោគកូវីដ-19 បំប្លែងថ្មី ប្រភេទ (Delta)។

     ហើយថ្មីៗកន្លងទៅនេះរដ្ឋបាលខេត្តបាត់ដំបង បានកំណត់ដាក់ចេញនូវវិធានការ ក្នុងការបិទខ្ទប់ផ្សារៗធំៗចំនួន២៧ផ្សារ និងផ្សារតូចៗចំនួន២២ផ្សារបន្ថែម នៅក្នុងទីប្រជុំជននៃក្រុង-ស្រុកចំនួន៦ដែលត្រូវបិទខ្ទប់ផ្សារទាំងអស់ខាងលើនេះ រួមមានក្រុងបាត់ដំបង ចំនួន១៩ផ្សារ,ស្រុកថ្មគោល ចំនួន០២ផ្សារ,ស្រុកសង្កែ ចំនួន៩ផ្សារ,ស្រុកមោងឫស្សីចំនួន០៩ផ្សារ, ស្រុកកំរៀង ចំនួន០២ផ្សារ និងស្រុកឯកភ្នំ ចំនួន០៧ផ្សារ ផងដែរ។ ហើយការអនុវត្តនូវក្នុងការបិទខ្ទប់នេះគឺ៖ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ខែសីហាឆ្នាំ២០២១ និងដោយឡែកក្នុងនោះផងដែរ រដ្ឋបាលខេត្តបាត់ដំបងក៏បានដាក់ចេញនូវវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រក្នុងខេត្តរបស់ខ្លួនដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃ ជំងឺកូវីដ-19 ដោយបានកំណត់បែងចែក នូវ តំបន់ក្រហម តំបន់លឿងទុំ  និង តំបន់លឿង សម្រាប់រយៈពេល(០៧ថ្ងៃ)ចាប់ពីម៉ោងសូន្យថ្ងៃទី០៣ដល់ថ្ងៃទី០៩ខែសីហាឆ្នាំ២០២១ដល់ស្រុក-ក្រុងចំនួន០៦រួមមាន៖ ក្រុងបាត់ដំបង, ស្រុកកំរៀង, មោងឫស្សី, សង្កែ, បាណន់ និងស្រុកថ្មគោល។ហើយក្នុងនោះត្រូវបានកំណត់បែងចែកជា តំបន់ទាំង៣ខាងលើទៅតាមភូមិសាស្ត្ររបស់មូលដ្ឋានស្រុកនីមួយៗ ដោយកំណត់ “តំបន់ក្រហម” សរុបចំនួន០៤ទីតាំង នៅក្នុងស្រុក-ក្រុង ចំនួន០៣។ “តំបន់លឿងទុំ” សរុបចំនួន០៨ទីតាំង ស្ថិតក្នុងស្រុកចំនួន០៥ និង “តំបន់លឿង” សរុបចំនួន ៤៦ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកទាំង០៥ខាងលើផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner