អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់២០០លាន៩៩ម៉ឺននាក់ ក្នុងនោះស្លាប់ជាង៤លាន២៧ម៉ឺននាក់ និងជាសះស្បើយ១៨០លាន៩៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០០លាន៩៩ម៉ឺន៥ពាន់៥០៨ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៤លាន២៧ម៉ឺន១០១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨០លាន៩៩ម៉ឺន៩ពាន់១៣៤នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៦លាន១៧ម៉ឺន៦ពាន់៤៧១នាក់ ស្លាប់ចំនួន៦៣ម៉ឺន១ពាន់២៩៩នាក់ និងជាសះស្បើយចំនួន២៩លាន៧៨ម៉ឺន៧ពាន់៣១៦នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៣១លាន៨១ម៉ឺន៧៨២នាក់ ស្លាប់៤២ម៉ឺន៦ពាន់៣២១នាក់ និងជាសះស្បើយ៣០លាន៩៦ម៉ឺន៧ពាន់២២៣នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន២០លាន២ម៉ឺន៦ពាន់៥៣៣នាក់ ស្លាប់ចំនួន៥៥ម៉ឺន៩ពាន់៧១៥នាក់ និងជាសះស្បើយ១៨លាន៨០ម៉ឺន៨៨៤នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner