ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបពហុមេឌាចំនួនពីរទៅកាន់គន្លងតារាវិថី

ចិន៖ ចិនបានប្រកាសការទទួលជោគជ័យរបស់ខ្លួន នៅថ្ងៃពុធនេះ ក្នុងការបញ្ជូនផ្កាយរណបពហុមេឌាចំនួនពីរទៅក្នុងគន្លងតារាវិថី ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ។

បើតាមការចុះផ្សាយសារព័ត៌មានចិន CGTN ផ្កាយរណបទាំងពីរខាងលើនេះ ត្រូវបានបាញ់បង្ហោះដោយប្រើប្រាស់គ្រាប់រ៉ុកកែតដឹកជញ្ជូន Long March-6 នៅម៉ោង ១៩ និង ០១ នាទីល្ងាច (ម៉ោងក្នុងតំបន់) ។

ការបាញ់បង្ហោះនេះទៀតសោត គឺជាបេសកកម្មហោះហើរលើកទី ៣៨២ សម្រាគ្រាប់រ៉ុកកែតស៊េរី Long March-6 ៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner