ចិនគ្រោងនឹងដាក់បម្រាមគោចរពាសពេញប្រទេស ក្រោយមានការរីករាលដាលវ៉ារ៉្យង់ដែលតានៅវ៉ូហាន
សៅ សម្ភស្ស
ដោយសារ វ៉ារ្យ៉ង់ដែលតាកំពុងបន្តរីករាលដាលពាសពេញខេត្ត និងមានករណីយ៉ាងតិច ១៧ និងបានដាក់កំហិតលើការធ្វើដំណើរនៅទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋធានីប៉េកាំង ដែលកំពុងបង្កើនការការពារខ្ពស់របស់ខ្លួន ក្រោយមានការផ្ទុះឡើងវ៉ារ៉្យង់ដែលតាកើនដល់ជាង ៥០០ ករណីទូទាំងប្រទេស។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN។
ល្បឿន និងទំហំនៃការរីករាលដាលនេះ បានជំរុញឱ្យមានការរឹតបន្តឹងការធ្វើដំណើរក្នុងប្រទេស ដោយសេវាដឹកជញ្ជូនតាមតាក់ស៊ី និងសេវាកម្មហៅរថយន្តតាមអ៊ីនធឺណិត ក៏ត្រូវបានផ្អាកនៅក្នុងតំបន់ ដែលមានហានិភ័យមធ្យម និងខ្ពស់។
ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃវ៉ារ៉្យង់នេះ អាជ្ញាធរចិននៅទូទាំងប្រទេស កំពុងប្រើវិធានការរក្សាគម្លាតសង្គមខ្លាំងបំផុត ចាប់តាំងពីការបិទប្រទេស ដែលពួកគេបានដាក់ពង្រាយនៅវ៉ូហានក្នុងដំណាក់កាលដំបូងនៃការរីករាលដាលវីរ៉ុសនេះ។
នៅទីក្រុង Zhangjiajie ដែលមានប្រជាជន ១.៥ លាននាក់នៅភាគកណ្តាលប្រទេសចិន មន្រ្តីចិនបានបិទទីក្រុងនេះប្រកបដោយប្រសិទ្ធភាព បន្ទាប់ពីបានរកឃើញករណីឆ្លង ១៣ ករណី កាលពីប៉ុន្មានថ្ងៃមុន ដោយរារាំងអ្នកស្រុក និងអ្នកទេសចរមិនឱ្យចាកចេញពីតំបន់នេះ ខណៈដែលរដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំទូទាំងទីក្រុង។
ដោយឡែក នៅទីក្រុងប៉េកាំងវិញ អាជ្ញាធរបានបង្កើតការបិទខ្ទប់ក្នុងស្រុក និងបិទបារ និងការជួបជុំសាធារណៈដូចជាការប្រគុំតន្ត្រី បន្ទាប់ពីទីក្រុងនេះ រកឃើញករណីឆ្លងក្នុងស្រុកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែកន្លងមក។ ទីក្រុងវូហាន ក៏កំពុងធ្វើយុទ្ធនាតេស្តប្រជាជនទាំង ១១ លាននាក់របស់ខ្លួន បន្ទាប់ពីបានរកឃើញករណីវិជ្ជមានចំនួន ៧ ករណី។
លោក Yanzhong Huang សមាជិកជាន់ខ្ពស់ផ្នែកសុខភាពពិភពលោកនៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស បាននិយាយថា៖ «នេះគឺជាការផ្ទុះឡើងដ៏អាក្រក់បំផុត ចាប់តាំងពីការរីករាលដាលនៅវ៉ូហានកាលពីឆ្នាំមុន»។
អាជ្ញាធរអន្តោប្រវេសន៍ចិន ក៏បានប្តេជ្ញា៖ «យើងនឹងរឹតបន្តឹងការធ្វើដំណើរឆ្លងកាត់ព្រំដែន ដែលមិនចាំបាច់បន្ទាន់ និងមិនចាំបាច់នានា រួមទាំងរឹតបន្តឹងការចេញលិខិតឆ្លងដែនសម្រាប់ពលរដ្ឋចិនជាដើម»។
អាជ្ញាធរចិន បានជំរុញឱ្យប្រជាជនលុបចោលការធ្វើដំណើរ អាជីវកម្ម និងវិស្សមកាលនានា ខណៈមហាវិទ្យាល័យមួយចំនួននៅទូទាំងប្រទេស បានស្នើឱ្យនិស្សិត ជាពិសេសនិស្សិតមកពីតំបន់ ដែលមានហានិភ័យខ្ពស់ពន្យាពេលការត្រលប់មកសាលារៀនវិញសម្រាប់ឆមាសថ្មីនេះ។
គួរបញ្ជាក់ផងដែរថា ការផ្ទុះឡើងជាបន្តបន្ទាប់លើកនេះ បានចាប់ផ្តើមដំបូងនៅណានជីងខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន ផ្ដើមចេញពីអ្នកបោសសំអាតព្រលានយន្តហោះចំនួន ៩ នាក់ ដែលគេរកឃើញថាឆ្លងមេរោគនៅថ្ងៃទី ២០ ខែកក្កដាក្នុងកំឡុងពេលធ្វើតេស្តធម្មតា។ អាជ្ញាធរចិន បានភ្ជាប់ចង្កោមនេះទៅនឹងជើងហោះហើរពីប្រទេសរុស្ស៊ី ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិណានជីងលូគូ កាលពីថ្ងៃទី ១០ ខែកក្កដា។
ចាប់តាំងពីពេលនោះមក វ៉ារ៉្យង់នេះបានរីករាលដាលយ៉ាងតិច ២៦ ទីក្រុង រួមទាំងតំបន់ទេសចរណ៍ Zhangjiajie និងរដ្ឋធានីប៉េកាំង។ ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួនជាង ៤៨០ ករណី។ នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញពីរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខភាពជាតិ។
ប៉ុន្តែ អ្នកជំនាញកំពុងសួរថា តើអ្វីជាយុទ្ធសាស្រ្តរបស់ប្រទេសឥឡូវនេះ ខណៈដែលគេដឹងច្បាស់ថាមេរោគនេះនឹងមិនបាត់ឡើយក្នុងពេលឆាប់ៗនេះឡើយ។ កាលពីសប្តាហ៍មុន អ្នកវិទ្យាសាស្ត្រវិទូជនជាតិចិនឈ្មោះ Zhang Wenhong បានសរសេរនៅក្នុងអត្ថបទស្ដីអំពីការរៀនរស់ជាមួយនឹងមេរោគក្នុងរយៈពេលវែង។
លោក Zhang បាននិយាយថា ការផ្ទុះឡើងថ្មីៗនេះនៅទីក្រុងណានជីងភាគខាងកើតប្រទេសចិនគួរតែប្រើបទពិសោធន៍នេះថាជា បទពិសោធន៍សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតនៅថ្ងៃខាងមុខ។ ទិន្នន័យបានប្រាប់យើងថា ទោះបីជាយើងម្នាក់ៗត្រូវចាក់វ៉ាក់សាំងនាពេលអនាគតក៏ដោយ ក៏កូវីដ -១៩ នៅតែបន្តរាតត្បាត ប៉ុន្តែនៅកម្រិតទាប ដែលមានអត្រាស្លាប់ទាបជាងនេះ។ បន្ទាប់មានភាពស៊ាំនៃវ៉ាក់សាំងក៏មេរោគនេះនៅតែឆ្លងជានិច្ចនាពេលអនាគត។
លោក Zhong Nanshan អ្នកជំនាញរោគរាតត្បាតកំពូលរបស់ចិន បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងក្វាងចូវ កាលពីថ្ងៃ សៅរ៍ ថា៖ «យើងមិនបន្ធូរដៃបានទេ។ យើងត្រូវតែយកចិត្តទុកដាក់ ចំពោះវិធានការត្រួតពិនិត្យ។ ហើយប្រទេសចិន ត្រូវការឈានដល់អត្រាចាក់វ៉ាក់សាំង ៨៣% ទូទាំងប្រទេស ដើម្បីទទួលភាពស៊ាំជាសហគមន៍ ប៉ុន្តែមិនបាននិយាយថា តើចិននឹងបន្ធូរបន្ថយការរឹតត្បិតទេ បន្ទាប់ពីប្រទេសនេះទទួលបានតួលេខនេះ»។
បច្ចុប្បន្ន ប្រទេសចិនចែកចាយវ៉ាក់សាំងចំនួនជាង ១,៧ ពាន់លានដូសក្នុងស្រុក ពោលគឺជិតប្រាំដងច្រើន ជាងសហរដ្ឋអាមេរិកសរុប គ្រប់គ្រាន់សម្រាប់ចែកចាយវ៉ាក់សាំង ៦០ ភាគរយនៃប្រជាជន ១,៤ ពាន់លាននាក់របស់ចិន ហើយវ៉ាក់សាំងនេះ ក៏គ្របដណ្តប់លើមនុស្សពេញវ័យនៅតាមទីក្រុងធំ ៗ ដូចជាប៉េកាំង ទទួលបាន ៩១ % ខណៈសៀងហៃទទួលបានចំនួនជាង ៨៥%។
ប្រភព៖
China’s spiraling Delta variant outbreak hits Wuhan, as country introduces mass travel restrictions
https://edition.cnn.com/2021/08/04/china/china-delta-outbreaks-intl-hnk/index.html
With the Delta variant spreading is China’s ‘zero tolerance’ Covid approach over?
China imposes new curbs as Delta variant swarms nearly half the country
China’s Delta outbreak tests Beijing’s faith in its homegrown COVID vaccines
https://fortune.com/2021/08/05/china-delta-outbreak-covid-vaccine-lockdown-growth/