ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រិក បណ្ដាល​ឱ្យ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​

ហ៊ីម រដ្ឋា

ភ្លើង​ឆេះ​ព្រៃ​​នៅ​ជាយ​ក្រុង​ខាង​ជើង​រដ្ឋធានី​អាតែន ប្រទេស​ក្រិក ដែល​បណ្ដាល​ឱ្យ​មាន​ការ​ជម្លៀស​មនុស្ស​រាប់​ពាន់​នាក់​ចេញ​ពី​កន្លែង​កើត​ហេតុ។ ភ្លើង​ឆេះ​ព្រៃ​នៅ​ភ្នំ Parnitha មាន​ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ​ពី​រដ្ឋធានី​អាតែន បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង ខណៈ​មូលហេតុ​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​មិន​ទាន់​រក​ឃើញ​នៅ​ឡើយ ស្រប​ពេល​ដែល​ក្រិក​កំពុង​ជួប​នឹង​រលក​កម្ដៅ​ដ៏​អាក្រក់​មួយ​នៅ​រយៈពេល​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ។

កងកម្លាំង​ពន្លត់​អគ្គិភ័យ​ប្រមាណ ៥០០នាក់​ បាន​ស្វះស្វែង​ក្នុង​ការ​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នេះ ដោយ​មាន​ជំនួយ​ដោយ​ឧទ្ធម្ភាគចក្រ ៩គ្រឿង យន្តហោះ​ចម្បាំង ៥គ្រឿង ហើយ​ព្រម​ទាំង​ប៉ូលិស និង​ទាហាន​ផង​ដែរ។

គិត​ត្រឹម​ថ្ងៃ​ពុធ ភ្លើង​ឆេះ​ព្រៃ​នៅ​ទីនោះ​នៅ​មិន​ទាន់​ពន្លត់​សព្វ​គ្រប់​នៅ​ឡើយ តែ​មនុស្ស​ជា​ច្រើន​ពាន់​នាក់​រស់​នៅ​តំបន់​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ។ ប្រជាជន​រស់​នៅ​រដ្ឋធានី​អាតែន ត្រូវ​បាន​ណែនាំ​ឱ្យ​បិទ​បង្អួច​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​ទប់​ស្កាត់​ការ​ជ្រាប​ចូល​ផ្សែង​ខ្មៅ និង​កម្ទេច​នានា​ដែល​ប៉ះពាល់​ដល់​សុខភាព។

ភ្លើង​ឆេះ​ព្រៃ​នេះ​បណ្ដាល​ឱ្យ​ឆេះ​អគារ និង​យានយន្ត​នានា ហើយ​ធ្វើ​ឱ្យ​សីតុណ្ហភាព​នៅ​អាតែន កើន​ឡើង​ដល់​ ៤៥អង្សា​សេ។ ជា​សំណាង​ល្អ​ដែរ មក​ទល់​ថ្ងៃ​ពុធ មិន​ទាន់​មាន​មនុស្ស​ស្លាប់ ដោយសារ​តែ​គ្រោះមហន្តរាយ​ធម្មជាតិ​នេះ​ទេ៕

ប្រភព៖

Greek firefighters battle ‘raging’ forest fire near Athens

https://www.aljazeera.com/news/2021/8/4/greek-firefighters-battle-raging-blaze-on-outskirts-of-athens

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner