ខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៩១នាក់ និងស្លាប់ ២នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ

អត្ថបទដោយ៖
ធី ដា

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីទាំង៩១នាក់ថ្ងៃនេះ រួមមាននៅក្រុងព្រៃវែង៧នាក់, ស្រុកព្រះសេ្ដច៤០នាក់, ស្រុកពាមរក៍៩នាក់, ស្រុកកំពង់ត្របែក៩នាក់, ស្រុកស្វាយអន្ទរ៥នាក់, ស្រុកពាមជរ៥នាក់, ស្រុកស៊ីធរកណ្ដាល៤នាក់, ស្រុកពារាំង៣នាក់, ស្រុកបាភ្នំ៣នាក់, ស្រុកមេសាង៣នាក់, ស្រុកកញ្ជ្រៀចម្នាក់, ស្រុកកំចាយមារម្នាក់ និងស្រុកពោធិ៍រៀងម្នាក់។

ចំណែកអ្នកស្លាប់ទាំង២រូបរួមមាន ទី១ ព្រះសង្ឈព្រះជន្ម៨៤ព្រះវស្សា គង់នៅវត្តប្រស្នា ភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះសេ្ដច ខេត្តព្រៃវែង និងបុរសអាយុ៦១ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ខេត្តព្រៃវែង គិតមកដល់ថ្ងៃទី៥សីហាឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ-១៩សរុប៤ពាន់៧៤៤នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣ពាន់៤៥៣នាក់ និងស្លាប់៨៣នាក់។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner