ចាប់គ្រឿងញៀនជិត៤គីឡូ និងជនសង្ស័យ៤នាក់ (Video Inside)

ជនសង្ស័យ៤នាក់រួមនិងគ្រឿងញៀនជិត៤គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្ក្រាបនៅរាជធានីភ្នំពេញ។ ការបង្ក្រាប នេះ បានធ្វើនៅចំណុចភូមិព្រៃខ្លា, សង្កាត់ក្រាំងធ្នង់ នៃខណ្ឌសែនសុខកាលពីថ្ងៃទី៣សីហាប៉ុន្តែទើបបានបង្ហើប ប្រាប់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។

សមត្ថកិច្ចបានឃាត់ខ្លួនបុរសជនសង្ស័យ៤នាក់ ឈ្មោះ សាក់ សិដ្ឋ អាយុ ២២ឆ្នាំ , ឈ្មោះ កែវ ណារ៉ុង អាយុ ២៩ឆ្នាំ , ឈ្មោះ ឡេង វណ្ណា អាយុ ២៧ឆ្នាំ និងជនទី៤ឈ្មោះ ឈ្មោះ ឡុង ដាណេ។ វត្ថុតាងដែលចាប់យកបានក្នុងការបង្ក្រាបនោះរួមមាន មេតំហ្វេតាមីនICEទម្ងន់៣គីឡូ និងជាង ៤៤៧ ក្រាម។ គ្រឿងញៀនវេលាចុងក្រោយនេះ ត្រូវគេឃើញថាបានកម្រើកសាឡើងវិញទន្ទឹមនឹងសមត្ថកិច្ចកំពុង ជាប់ រវល់ក្នុងការជួយទប់ស្កាត់ ការបង្កាការឆ្លងកូវីដ១៩។

កាលពីខែកក្កដាកន្លងមកនេះ ក្នុងរាជធានីភ្នំពេញ សមត្ថកិច្ច បានបង្ក្រាបគ្រឿងញៀននិង សារធាតុផ្សំជាង១ពាន់គីឡូក្រាមនៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌច្បារអំពៅ, ខណ្ឌ សែនសុខនិងខណ្ឌឬស្សីកែវ ដោយបានចាប់ខ្លួនជនសង្ស័យយ៉ាងហោច៧នាក់ក្នុងនោះរួមមានជនជាតិ វៀត ណាម៤នាក់ផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner