រយៈពេល៧ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញស្វាយស្រស់ជាង១៦ម៉ឺនតោន (Video Inside)
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ទៅក្រៅប្រទេសបានចំនួន ១៦ម៉ឺន១ពាន់២២៨កណ្តក់សញ្ញា៥៥តោន ក្នុង រយៈពេល៧ខែដើមឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម ការនាំចេញ៧ខែដើមឆ្នាំនេះ មានការកើនឡើងចំនួន ២៤៧កណ្តក់សញ្ញា៩២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
របាយការណ៍ដដែលបន្តថា ផ្លែស្វាយស្រស់ជាង ១៦ម៉ឺនតោននោះ បាននាំចេញទៅប្រទេសវៀតណាម, ប្រទេស ថៃ, ប្រទេសចិន, កូរ៉េខាងត្បូង, ក្រុងហុងកុង, ប្រទេសសិង្ហបុរី និងប្រទេសគុយវ៉ែត។
ក្រៅពីការនាំចេញផ្លែស្វាយស្រស់ កម្ពុជាក៏សម្រេចបានការនាំចេញដំណាប់ស្វាយផងដែរ ដែលមានចំនួន ១ម៉ឺន ៣ពាន់៥២៤កណ្តក់សញ្ញា៥តោន។ ដំណាប់ស្វាយនោះ ត្រូវបាននាំចេញទៅប្រទេសចិន, ប្រទេសជប៉ុន, កូរ៉េ ខាងត្បូង, ប្រទេសហ្វីលីពីន, ប្រទេសថៃ, សហរដ្ឋអាមេរិក, ប្រទេសវៀតណាម, ចក្រភពអង់គ្លេស និងប្រទេស កាហ្សាក់ស្ថាន។