បុរសជនជាតិមីយ៉ាន់ម៉ា ចំនួន២នាក់ឈ្មោះថា Phyo Hein Htut និង Ye Hein Zaw ត្រូវចាប់ខ្លួនពាក់ព័ន្ធសកម្មភាពប៉ុនប៉ងវាយប្រហារ ឬធ្វើឃាតឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ប្រចាំ អ.ស.ប Kyaw Moe Tun
អត្ថបទដោយ៖
AMS OneMinute
FBI បាន ធ្វើ ការ សម្ភាសន៍ សន្តិសុខ ស្ម័គ្រ ចិត្ត របស់ មន្រ្តី ទូត បាន ឱ្យ ដឹង ថា លោក Htut បាន ទាក់ទង ជាមួយ ឈ្មួញ លក់ អាវុធ នៅ ថៃ និង ព្រម ព្រៀងក្នុងការ ជួល មនុស្ស ឱ្យ ធ្វើ ទុក្ខ បុក ម្នេញ ដល់មន្រ្តី ទូត ដើម្បី ជា ការ បង្ខំ ឱ្យ ចុះ ចេញ ពី តំណែង ហើយបើមិនចុះនោះនឹងត្រូវសម្លាប់។
លោក Htut បាន ទម្លាយ កង់ រថយន្ត របស់ លោក ទូត ហើយទទួលបានទឹកប្រាក់៤ពាន់ដុល្លារ ពី លេខ ទូរស័ព្ទដែលម្ចាស់ លេខ ទូរស័ព្ទ នោះ គឺ លោក Ye Hein Zaw ជា អ្នក សម្របសម្រួល ក្នុង ការ ទូទាត់ ប្រាក់ នោះ។
តាម ក្រសួង យុត្តិធម៌ អាមេរិក បុគ្គល ២រូប នេះ អាច ប្រឈម មុខ នឹង ជាប់ ពន្ធនាគារ ចំនួន ៥ឆ្នាំ។
លោក Htut បាន យល់ព្រម ក្នុង ការ ឃុំ ខ្លួន ខណៈ លោក Zaw នៅ មិន ទាន់ បង្ហាញ ខ្លួន នៅ ក្នុង តុលាការ នៅ ឡើយ ទេ។