ក្លឹប Newcastle យល់ព្រមចុះកុងត្រាជាមួយខ្សែបម្រើ Arsenal ក្នុងតម្លៃជាង ២០ លានផោន

ក្លិប Newcastle បានយល់ព្រមលើថ្លៃឈ្នួលជាមួយ Arsenal លើសពី ២០ លានផោន​ដើម្បី​ចុះ​ហត្ថលេខាលើខ្សែបម្រើ Joe Willock ។ នេះបើតាមការចុះផ្សាយរបស់ BBC Sport នៅថ្ងៃនេះ ។

          ប្រភពដ៏ដែលបានអោយដឹងថា លោក Steve Bruce ថៅកែរបស់ក្រុម Magpies បានបង្ហាញពីបំណង ក្នុងការចុះ​ហត្ថ​លេខា​ជាមួយ​កីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងកិច្ចព្រមព្រៀង​អចិន្រ្តៃយ៍​​បន្ទាប់ពីទទួលបានជោគជ័យ​ក្នុងការខ្ចី​ជើង​កាលពីរដូវកាលមុន។

អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបដិសេធមិន​បញ្ជាក់​ពី​មូល​ហេតុ​ដែល Willock ត្រូវអវត្តមានពីក្រុមរបស់លោកក្នុងការប្រកួតមិត្តភាពរបស់ក្រុមកាំភ្លើងធំ Arsenal ជា​មួយ​ក្រុម Tottenham កាលពីថ្ងៃអាទិត្យនោះទេ ។

សូមរំលឹកថា Willock បានស៊ុតបាល់បញ្ចូលទីក្នុងការប្រកួតក្របខ័ណ្ឌ Premier League ចំនួន ៧ លើកជាប់ៗគ្នា ដើម្បីជួយដឹកនាំក្លឹបឱ្យរួចផុត ពីការធ្លាក់​ចេញពីការប្រកួត បន្ទាប់​ពីបានចូលរួមកាល​ពីខែមករា​ ។​

កីឡាករជម្រើសជាតិអាយុក្រោម ២១ ឆ្នាំរបស់អង់គ្លេសបានបង្ហាញខ្លួនតែ ៧ ប្រកួត​ប៉ុណ្ណោះ​សម្រាប់​ក្រុមកាំភ្លើងធំកាលពីរដូវកាលមុន។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner