Man Utd នឹងត្រូវបង់ប្រាក់ឱ្យ Paul Pogba ចំនួន ១៥ លានផោនបើទោះបីជាគាត់ចាកចេញក្នុងរដូវក្តៅក៏ដោយ

ក្លឹប MANCHESTER UNITED ប្រឈមនឹងការសងជិត ១៥ លានផោន​ប្រសិន​បើពួក​គេ​កាត់​បន្ថយការខាតបង់របស់ពួកគេទៅលើ Paul Pogba ក្នុងខែនេះ។

ការធ្វើបែបនោះអាចធ្វើឱ្យពួកគេរក្សា ខ្សែបម្រើសញ្ជាតិបារាំងសម្រាប់រដូវកាលបន្ទាប់ ទោះបីជាវាមាន​ន័យ​ថាបាត់បង់គាត់ក្នុងរយៈពេល ១២ ខែក៏ដោយ ។ មកទល់ពេលនេះ Pogba វ័យ ២៨ ឆ្នាំមិន​បាន​ផ្តល់សញ្ញាណាមួយថារូបគេនឹងចុះហត្ថលេខាលើកុងត្រា ៤០០.០០០ ផោន​ក្នុងមួយសប្តាហ៍ ​ដែលរូប​គេត្រូវបានផ្តល់ជូន ដែលនឹងធ្វើឱ្យរូបគេក្លាយជាកីឡាករ ដែលមានប្រាក់ឈ្នួលខ្ពស់បំផុត នៅក្នុង​ក្រប​ខ័ណ្ឌ Premier League ។

ការរក្សា Paul Pogba នឹង​ធ្វើឱ្យ UNITED ប្រឈម​មុខ ​នឹង​បញ្ហា​មួយ ថាតើត្រូវរក្សា Pogba ដល់ឆ្នាំចុងក្រោយនៃកិច្ច​ព្រមព្រៀងដែលនឹងក្លាយ​ជាកីឡាឥតគិតថ្លៃនៅរដូវក្តៅក្រោយ ។

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ពិតជាមិនបោះបង់ការល្បួង Pogba ឱ្យចុះ​កុង​ត្រាថ្មី​ឡើយ ហើយបានទទូចថាគាត់នៅតែជាផ្នែកមួយនៃផែនការរយៈពេលវែង។

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner