មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩

អត្ថបទដោយ៖
ធី ដា

អ្នកដែលធ្លាប់បានចូលទៅទទួលសេវាព្យាបាលនៅមន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ ត្រូវប្រញាប់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព។ មន្ទីរពហុព្យាបាល និងសម្ភព ម៉ាលីសបុត្រ មានទីតាំងនៅ ផ្ទះលេខ៤៤ ៤៥ ៤៦ Eo ផ្លូវវត្តចំការខ្សាច់ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានជូនដំណឹងថា មានករណីអ្នកវិជ្ជមានកូវីដ១៩ បានចូលទៅលាងរបួសនៅមន្ទីរពហុព្យាបាល និងសម្ភពនោះ។អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានចូលទៅទទួលសេវាព្យាបាលនៅមន្ទីរពហុព្យាបាលនោះ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈ ពេល ១៤ ថ្ងៃ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner