ចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងជាប្រពៃណីរវាងប្រជាជនកម្ពុជា-ជប៉ុន ត្រូវបានពង្រឹងតាមរយៈព្រឹត្តិការណ៍ Cambodia Day ក្នុងក្របខណ្ឌ J-League 1

ការប្រកួតបាល់ទាត់ក្នុងលីគកំពូលជប៉ុនរវាងក្រុម Shimizu S-Pulse និងYokohama F Marinos កាលពីថ្ងៃចន្ទទី៩ខែសីហាឆ្នាំ២០២១ ត្រូវបានប្រសិទ្ធនាមថា “Cambodia Day” ដែលជាថ្ងៃដ៏វិសេសវិសាលនៃការអនុវត្តនយោបាយកាទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជប៉ុន ជាមិត្តដ៏ល្អ និងជាដៃគូយុទ្ធសាស្ត្ររបស់កម្ពុជា ដែលបាននិងកំពុងជួយគំាទ្រដល់កម្ពុជាស្ទើរគ្រប់វិស័យ ដោយរួមបញ្ចូលទាំងវិស័យកីឡាផងដែរ។ ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានផ្ដល់ការស្នាក់នៅ ហូបចុក ហ្វឹកហាត់ ដល់អត្តពលិកកម្ពុជាមួយចំនួនត្រៀមស៊ីហ្គេម, ផ្ដល់គ្រូបង្វឹកមកជួយបង្ហាត់យុវជននៅសាលាកីឡាបាល់ទាត់ជាតិបាទី, បង្កើតឱ្យមានក្លិបបាល់ទាត់អាជីពនៅកម្ពុជា (អង្គរថាយហ្គឺរ និង សូលទីឡូអង្គរ), អ្នកចាត់ការនិងគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាគឺជាជនជាតិជប៉ុន ពោលគឺលោក Keisuke Honda ដែលបានរៀបចំក្រុមការងារបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដោយមិនយកប្រាក់ខែ ជាដើម។

បន្ថែមពីលើនេះ នៅថ្ងៃចន្ទម្សិលមិញ ក្នុងការប្រកួតក្របខណ្ឌ J-League 1 រវាងក្រុម Shimizu S-Pulse និងក្រុម Yokohama បានប្រើពាក្យ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ / Cambodia: Kingdom of Wonder ដើម្បីរួមចំណែកទាក់ទាញប្រជាជនជប៉ុនឱ្យចាប់អារម្មណ៍និងស្គាល់កម្ពុជាកាន់តែច្រើនឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍របស់កម្ពុជា និងរឹតចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងប្រជាជនយើងទាំងពីរ។

ព្រឹត្តិការណ៍ខាងលើនេះ កើតមានឡើងដោយមានក្រុមហ៊ុនតៃកា (TAICA) ដែលមានអាជីវកម្មនៅកម្ពុជា និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានផ្តួចផ្តើមគំនិត និងឧបត្ថម្ភការប្រកួតរវាង S Pulse និង Yokohama ម្សិលមិញ ដែលបានប្រសិទ្ធនាមថា ទិវាកម្ពុជា (Cambodia Day) ដោយមានការចូលរួមពីឯកឧត្ដមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងឯកឧត្ដម IMAMURA Masahiro សមាជិកសភាជប៉ុន និងជាប្រធានសមាគមសភាជប៉ុន-កម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner