លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំដ៏មានអំណាចនៃកូរ៉េខាងជើង 🇰🇵 បានព្រមានថាកូរ៉េខាងត្បូង និងអាមេរិកអាចប្រឈមមុខនឹងការគំរាមកំហែងផ្នែកសន្តិសុខកាន់តែខ្លាំងជាងមុនជុំវិញការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ

អត្ថបទដោយ៖
AMS OneMinute

យោងតាមសេចក្តីថ្លែងការណ៍ ការធ្វើសមយុទ្ធនេះគឺជាសកម្មភាពបំផ្លាញខ្លួនឯង និងគំរាមកំហែងដល់ប្រជាជនកូរ៉េខាងជើង ព្រមទាំងបង្កើនភាពតានតឹងនៅឧបទ្វីបកូរ៉េ។

សកម្មភាពយោធាអាមេរិក បានបង្ហាញពីចរិកពុតត្បុតរបស់ក្រុងវ៉ាស៊ីនតោន ចំពោះការឈ្លានពាននៅឧបទ្វីបកូរ៉េ។ ឧបទ្វីបកូរ៉េអាចមានសន្ដិភាពទៅបាន លុះត្រាតែអាមេរិកដកកម្លាំងយោធាដែលខ្លួនបានដាក់ពង្រាយប្រមាណជាង ២៨ម៉ឺននាក់នៅកូរ៉េខាងត្បូងនោះចេញ។

ដោយឡែក កូរ៉េខាងត្បូង 🇰🇷 នងអាមេរិក 🇺🇸 បានចាប់ផ្តើមសមយុទ្ធយោធាបឋមរបស់ខ្លួន ទោះបីជាមានការព្រមានពីកូរ៉េខាងជើងពីមុនមកក្ដី។

សមយុទ្ធបែបនេះ ត្រូវបានកាត់បន្ថយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីសម្រួលដល់កិច្ចចរចាលុបចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងដែលជាថ្នូរទៅនឹងការបន្ធូរបន្ថយទណ្ឌកម្មរបស់អាមេរិក។ យ៉ាងណាមិញ កិច្ចចរចានេះបរាជ័យនៅឆ្នាំ២០១៩។

ប្រភព៖ Reuters

ads banner