ខេត្តឧត្តរមានជ័យ ឆ្លងថ្មី៣៤នាក់ (Video Inside)

ខេត្តឧត្តរមានជ័យ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខឆ្លងកើនឡើងចំនួន២នាក់ បើធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាលខេត្តអ្នកទើបរកឃើញ ឆ្លង ថ្មីទាំងនោះ គឺរួមមានករណីឆ្លងនៅក្នុងសហគមន៍ចំនួន២៥នាក់ និង ៩នាក់ ដទៃទៀតជាករណីឆ្លងលើពលករ ដែលកំពុងធ្វើចត្តាឡីស័ក ។ ការឆ្លងនៅក្នុងសហគមន៍ក្នុងខេត្តឧត្តរមានជ័យនៅថ្ងៃនេះ បានកើតលើពលរដ្ឋ នៅ ក្នុងក្រុងសំរោង ២០នាក់, ស្រុកចុងកាល់ម្នាក់, ស្រុកអន្លង់វែង ២នាក់, ស្រុកត្រពាំងប្រាសាទ ម្នាក់ និងឆ្លងលើ អ្នកដំណើរមកពីខេត្តសៀមរាប ម្នាក់ ។

ខេត្តឧត្តរមានជ័យ បច្ចុប្បន្ន មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៥ពាន់ ២៩៦ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១ពាន់ ៥៩០នាក់ និងមានអ្នកស្លាប់ ៩នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner