ខេត្តកំពង់ធំ ឆ្លងថ្មី១១០នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនរហូតដល់ ១១០នាក់ និងមានអ្នកស្លាប់ថ្មី ២នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ ។ នេះជាតួលេខឆ្លងកើនខ្ពស់ជាងម្សិលមិញរហូតដល់ទៅ ៦១នាក់ ។

យោងតាមរដ្ឋបាលខេត្តការឆ្លងថ្មីនៅថ្ងៃនេះ បានកើតលើពលរដ្ឋនៅក្នុងក្រុងស្ទឹងសែន ៨២នាក់, ស្រុកកំពង់ ស្វាយ ៣នាក់, ស្រុកស្ទោង ៨នាក់, ស្រុកសណ្តាន់ ៤នាក, ស្រុកសំបូរ ម្នាក់, ស្រុកបារាយណ៍ ៣នាក់, ស្រុក សន្ទុក ៧នាក់ និងឆ្លងលើពលរដ្ឋនៅស្រុកតាំងគោក ២នាក់ ។

ខេត្តកំពង់ធំ គិតរហូតមកទល់នឹងពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២ពាន់ ៤៤២នាក់, អ្នកជាសះស្បើយមានចំនួន ១ពាន់ ៤១៤នាក់ និងមាន អ្នកស្លាប់ បានកើនដល់៧០នាក់ ហើយ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner