ក្លឹបធំៗ៣ នៅអង់គ្លេស ប្រជែងគ្នាយកខ្សែការពារ របស់ក្រុម Lille

ក្រុង Man City ត្រូវបានគេរាយការណ៍ថា បានចូលរួមជាមួយគូប្រជែង Liverpool និង Man Utd ក្នុង ការតាមប្រមាញ់ខ្សែការពារ Steve Bottman របស់ក្រុម Lille ។
យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹង ថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កំពុងតាមប្រមាញ់កីឡាករវ័យ ២១ ឆ្នាំរូបនេះ បន្ទាប់ពីត្រូវបានគេជូនដំណឹង ថា ក្រុមបារាំងអាចនឹង បើកចំហលក់រូបគេ ។ Botman ទើបតែបានចុះហត្ថលេខាជាមួយក្លឹប Lille កាលពីរដូវក្តៅមុនក្នុងតម្លៃ ៧.៦ លានផោនពី Ajax ប៉ុន្តែបានជួយដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ Ligue 1 ក្នុងរដូវកាល ដំបូង របស់គាត់។


ថ្វីបើបានជួយឱ្យក្លឹបរក្សា Clean Sheet ២០ ដង ខណៈដែលពួកគេបានជួយអោយ Paris Saint-Germain ឈ្នះពានបារាំងក៏ដោយ ក៏របាយការណ៍របស់ Lille នឹងស្ម័គ្រចិត្តអោយរូបគេទៅ ក្នុងតំលៃ ៤៣ លានផោន ។ ខ្សែការពារកណ្តាលរូបនេះនៅសល់ពេល ៤ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ហើយ Lille មិនខ្វល់ពីការរង់ចាំដើម្បីទទួលបានតម្លៃខ្លួននោះទេ ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner