និយ័តករមូលបត្រកម្ពុជា ជូនដំណឹងស្តីពី ការប្តូរ “និមិត្តសញ្ញា និងត្រា”ថ្មី
អត្ថបទដោយ៖
ធី ដា
រាជធានីភ្នំពេញ៖នៅថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២១នេះនិយ័តករមូលបត្រកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយស្តីការការប្ដូរ “និមិត្តសញ្ញានិងត្រា”ថ្មី របស់ខ្លួនបន្ទាប់ពីសមាហរណកម្មទៅក្នុង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងបទប្បញ្ញត្តិពាក់ព័ន្ធរួចមក។
យោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថា ដោយអនុលោម តាមច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារនិងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលត្រូវបានប្រកាសឱ្យប្រើនិងចូលជាធរមាន និមិត្តសញ្ញានិងត្រារបស់និយ័តករមូលបត្រកម្ពុជាត្រូវបានប្តូរ និងដាក់ឱ្យប្រើប្រាស់ជំនួសនិមិត្តសញ្ញានិងត្រាចាស់។ ដូចនេះ និយ័តករមូលបត្រកម្ពុជាសូមជូនដំណឹងអំពី និមិត្តសញ្ញាថ្មីនេះ ព្រមទាំងការដាក់ឱ្យប្រើប្រាស់នូវត្រាថ្មីជំនួសត្រាចាស់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕ដោយ៖ម៉ាដេប៉ូ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕