បន្ទាប់ពី Sancho , Varane ក្លឹប Man United ចង់បានខ្សែប្រយុទ្ធម្នាក់ទៀត

បន្ទាប់ពីនាំយកខ្សែបំរើ Jadon Sancho និង Raphael Varane ក្លិបបិសាចក្រហម Manchester United កំពុងពិភាក្សានាំយកខ្សែប្រយុទ្ធ Luka Jovic របស់ក្រុម Real Madrid ម្នាក់ទៀត ។


លោក Ole Gunnar Solskjaer កំពុងដាក់កោលដៅ នាំយកកីឡាករសញ្ជាតិស៊ែប៊ី វ័យ ២៣ឆ្នាំ Luka Jovic ម្នាក់ទៀតមកកាន់ទឹកដី Old Trafford ដើម្បីចាប់ដៃគូជាមួយ Raphael Varane កីឡាករវ័យក្មេងអង់គ្លេស Jadon Sancho ដើម្បីពង្រឹងតំបន់ប្រយុទ្ធ សម្រាប់រដូវកាលថ្មី២០២១/២០២២ ។
គួរបញ្ជាក់ថា កីឡាករ Luka Jovic បានខិតជិតឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Manchester United ដែលជាក្លឹបខកខានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner