SpaceX ចុះកិច្ចព្រមព្រៀងផលិតឈុតសម្លៀកបំពាក់អវកាសជំនាន់ថ្មីអោយ NASA ក្នុងតម្លៃ១ពាន់លានដុល្លារ

អាមេរិក៖ ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីពិភពលោក គឺលោក Elon Musk បានចុះកិច្ចព្រមព្រៀងជាមួយអង្គការ NASA ក្នុងការផលិតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ដោយត្រូវបានគេដឹងថា កិច្ចព្រមព្រៀងនេះមានតម្លៃទៅដល់១ពាន់លានដុល្លារ ។

អ្នកនាំពាក្យរបស់អង្គការ NASA លោកស្រី Monica Witt បាននិយាយថា ការផ្តល់កិច្ចព្រមព្រៀងទៅអោយក្រុមហ៊ុន SpaceX នេះ គឺជាការធ្វើឡើងឆ្លើយតបទៅនឹងសំណើរបស់ NASA ដែលបានចេញកាលពីខែកក្កដា ក្នុងការស្វែងរកក្រុមហ៊ុនទាំងឡាយណា ដែលស្ថិតនៅក្នុងឧស្សាហកម្មអវកាស ដើម្បីអាចផលិតសម្លៀកបំពាក់អវកាសជំនាន់ថ្មី ប្រកបដោយប្រសិទ្ធភាពទាំងសេវាកម្ម និងគុណភាព ។

សូមបញ្ជាក់ផងដែរថា SpaceX គឺជាក្រុមហ៊ុនអាមេរិកមួយដែលបានជោគជ័យក្នុងការអភិវឌ្ឍ និងផលិតឈុតសម្លៀកបំពាក់អោយអវកាសយានិករបស់យានអវកាសរបស់ SpaceX គឺយាន Dragon Spacecraft ជាពិសេសឈុតដែល SpaceX គឺមានមុខងារពិសេសអាចការពារអវកាសយានិក ពីហេតុការណ៍គ្រោះថ្នាក់អគ្គិសភ័យ និងបញ្ហាសំពាធអាកាសផ្សេងៗ ៕ ប្រភព៖ CNBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner