ចិន​ប្រើ​សម្ភារ​តេ​ស្ត​សំណាក​ស្វ័យ​ប្រ​វត្ថិ​​​ ក្នុង១ថ្ងៃ បាន​១​.​៥​លាន​សំណាក ​

ទីភ្នាក់ងារ​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១​០​ ​សីហា​ថា​ ​ចិន​បាន​ដាក់ឲ្យ​ប្រើប្រាស់​មន្ទីរ​ពិសោធន៍​ (​Lab​) ​ខ្យល់​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​ក្នុង​ការ​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១​៩​ ​ចំនួន​ ​២​ទៀត​ ​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ ​ភាគ​ខាងកើត​ប្រទេស​ចិន​។​

​ប្រភព​ថា​ ​មន្ទីរ​ពិសោធន៍​នេះ​មាន​សមត្ថភាព​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​ -​១​៩​ ​ដោយស្វ័យប្រវត្តិ​ ​ដែល​អាច​ពិនិត្យ​មនុស្ស​រហូតដល់​ ​១​,​៥​ ​លាន​នាក់​ ​ជា​រៀងរាល់ថ្ងៃ​ ​ដោយ​ប្រើ​វិធីសាស្ត្រ​តេ​ស្ត​លាយ​បញ្ចូល​គ្នា​ ​១​០​ក្នុង​១​។​

​ប្រទេស​ចិន​បាន​បង្កើត​មន្ទីរ​ពិសោធន៍​ខ្យល់​ ​ចំនួន​ ​១​៨​ ​ហើយ​ ​ដែល​បាន​ដាក់ឲ្យ​ប្រើប្រាស់​ធ្វើ​តេ​ស្ត​រក​មេរោគ​កូ​វី​ដ​១​៩​ ​និង​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner