ខេត្តប៉ៃលិន ឆ្លងថ្មី៣៧នាក់ (Video Inside)

ខេត្តប៉ៃលិន ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៣៧នាក់ ថែមទៀត ដែលជាតួលេខបានថយចុះចំនួន ៦៩នាក់ ធៀបនឹងម្សិលមិញ ។

យោងតាមរដ្ឋបាល ការរកឃើញឆ្លងថ្មីនៅថ្ងៃ នេះ ជាករណីឆ្លងលើពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ ។ ពលករ ទាំងនោះ គឺជាពលរដ្ឋមានមានទីលំនៅនៅក្នុងស្រុកសាលាក្រៅចំនួន ២នាក់ និងជាពលរដ្ឋមកពីខេត្តបន្ទាយ មានជ័យ ១៣នាក់, ខេត្តសៀមរាប ៤នាក់, ខេត្ត បាត់ដំបង ១២នាក់ និងខេត្តឧត្តរមានជ័យចំនួន ៦នាក់ ។ ខេត្ត ប៉ៃលិន នៅថ្ងៃនេះ បានព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយចំនួន ១៦នាក់ ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner