រដ្ឋមន្ត្រីការបរទេសកម្ពុជាគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រទេសមីយ៉ាន់ម៉ា (Video Inside)

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងគាំទ្រប្រេសិតពិសេសរបស់ប្រធានអាស៊ានសម្រាប់បេសកកម្មប្រ ទេសមីយ៉ាន់ម៉ាដែលកំពុងមានទំនាស់និងវិបត្តិផ្ទៃក្នុងមិនអាចដោះស្រាយបាន។ លោកដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីទី២នៃក្រសួងការបរទេសប្រុយណេ ត្រូវរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់កាលពីសប្តាហ៍មុន បានតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់សុខុន នាព្រឹកថ្ងៃទី១១សី ហា នេះ បានសរសេរបង្ហាញនូវជំហររបស់កម្ពុជាដែលគាំទ្រប្រេសិត ពិសេសនេះ ក្រោយការជួបពិភាក្សាទ្វេភាគីរវាងគ្នាតាមរយៈប្រព័ន្ធវីដេអូ Online។ លោកប្រាក់សុខុនបានសរសេរក្នុងហ្វេសប៊ុកថា លោកសូមគាំទ្រយ៉ាងមុតមាំ ចំពោះ បេសកកម្មរបស់ប្រេស៊ិត ពិសេសរបស់ប្រធានអាស៊ានរូបនេះនិងគាំទ្រលើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាន នូវសន្តិ ភាព, ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ាន។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner