សម្តេចតេជោ ហ៊ុន សែន បង្ហាញវត្តមាន រួមទាំងក្តីស្រឡាញ់ ចំពោះអ្នកទេសចរជាង២ពាន់នាក់ ដែលបានសំចតនៅខេត្តព្រះសីហនុ
ភ្នំពេញ៖ សម្តេចតេជោ អញ្ជើញទៅស្វាគមន៍អ្នកដំណើរនៅលើនាវា WESTERDAM នៅខេត្តព្រះសីហនុ នៅព្រឹកនេះ «ដោយសារតែកម្ពុជាមានសន្តិភាពទើបសម្តេចតេជោ ហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នក ដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព»។ នេះបើតាមគេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន។ មិនតែប៉ុណ្ណោះ សម្តេចតេជោ ហ៊ុន សែន អរគុណអង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានាដែលមានពលរដ្ឋខ្លួន នៅលើនាវា WESTERDAM នេះ។ ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកការសំចតនេះ គឺជាការជឿទុកចិត្តមកលើស្ថេរភាពរបស់កម្ពុជា។
សម្តេចតេជោ បានអរគុណសន្តិភាព! និង អរគុណដល់ពលរដ្ឋខ្មែរ ដែលចូលរួមថែរក្សាសន្តិភាព ដែលធ្វើឲ្យកម្ពុជាអាចមានលទ្ធភាពទទួលអ្នកដំណើរទេសចរណ៍ជាង២ពាន់នាក់បាន។ ការជឿទុកចិត្ត មកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការសំចតនាវាទេសចរណ៍ WESTERDAM ដែលផ្ទុកអ្នកទេសចរណ៍ ដ៏ច្រើននេះ។ ក្នុងនោះភាគច្រើនជាជនជាតិអាមេរិកកាំង និង អឺរ៉ុប។ នាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត អស់រយៈពេល១៣ថ្ងៃមកហើយនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តឲ្យចូលចតនៅកំពង់ផែក្រុងព្រះសីហនុដើម្បីជួយដល់អ្នកទេសចរណ៍ទាំងអស់ ដែលស្ថិតនៅលើនាវា ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព។
វាក៏ជាឱកាសល្អមួយដែរ ដែលថ្ងៃនេះ ជាថ្ងៃ នៃក្តីស្រឡាញ់ គឺ១៤កុម្ភៈ អាចនិយាយថា ជារឿងចៃដន្យក៏បាន មិនចៃដន្យក៏បាន ព្រោះថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រម្ពុជា នឹងបង្ហាញវត្តមាន រួមទាំងក្តីស្រឡាញ់ ចំពោះ អ្នកដំណើរទេសចរណ៍តាមនាវា WESTERDAM នៅខេត្តព្រះសីហនុ។ ដោយសារតែកម្ពុជាមានសន្តិភាពទើប សម្តេចតេជោ ហ៊ានសម្រេចចិត្ត ដ៏ក្លៀវក្លា ទទួលយកនាវាទេសចរណ៏នេះ និង ជួយពួកគេឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ និងបានជួបស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ៕