ឆ្លងចរន្តភ្លើងឆេះទីតាំងអនាធិបតេយ្យ របស់អ្នករេីសអេតចាយផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ផ្ទះទុកចោលមួយកន្លែងទុលមុខ និងវិទ្យាល័យ ទួលស្វាយព្រៃផ្លូវ១៩៩ កែង និងផ្លូវ៣៥៨ សង្កាត់ ទួលស្វាយ ព្រៃ ១  ខណ្ឌ បឹង កេង កង  រាជ ធានី ភ្នំពេញ  ត្រូវ បាន អគ្គិភ័យ ឆាបឆេះ ផ្អើល បងប្អូន ប្រជាពលរដ្ឋ និងរថយន្ត ពន្លត់ អគ្គិភ័យ ចេញមក អន្តរាគមន៍ ជា ច្រើន គ្រឿង  បាញ់ទឹកពន្លត់ កាលពី វេលា ម៉ោង  ១០យប់ ថ្ងៃ ទី ១៣  ខែ កុម្ភៈ ឆ្នាំ ២០២០ នេះ ។

យោងតាម ប្រភព ព័ត៌មាន  ពី កន្លែង កើត ហេតុ  បានឲ្យដឹង ថា  ទីតាំង ខាង លើ  ពី មុន ជា កន្លែង  បេីក ហាង លក់ ស៊ុប   លុះ ដល់ កន្លែង ខាងលើ  បិទ ហាង ឈប់ លក់ ដូរ  ហេីយ បានទុក កន្លែង នេះចោល  ទេីប ធ្វើ ឲ្យ  ក្រុម អ្នក រេីសអេតចាយ  ចំរុះ  បាន យក ទីតាំង នេះ  ជា ជុំ រក ស្នាក់នៅ  ដោយ មាន ផ្ទុក  ឥវ៉ាន់ អេតចាយ  រញ៉េរញ៉ៃ  យ៉ាង អនាធិបតេយ្យ   ។

ប្រភព ដដែល បាន បន្ត ទៀត ថា  លុះ មកដល់ ថ្ងៃ កេីតហេតុ  ពួកគាត់ដែល រស់នៅ ជុំ វិញ កន្លែង កើតហេតុបានឲ្យដឹងថា ក៍ស្រាប់ តែ ឃើញ មានផ្សែង និង អណ្ដាត ភ្លើង  ហុយ ខ្មួលខ្មាញ់  ចេញ ពី កន្លែង ខាងលើ ដោយ មិន ដឹង មូលហេតុ  ព្រោះ កន្លែង នោះ វារញ៉េរញ៉ៃ ខ្លាំង ពេក ទើប ពួកគាត់ ជាប្រជាពលរដ្ឋ  បានរាយការណ៍  ប្រាប់ សមត្ថកិច្ច មូលដ្ឋាន  ក៏ ជា រថយន្ត ពន្លត់ អគ្គីភ័យ ចេញ អន្តរាគមន៍ មក ចំនួន ៦គ្រឿង  ក្នុង នោះ មាន  រថយន្ត បង្ការ និង ពន្លត់ អគ្គីភ័យ របស់ ស្នងការ រាជធានី ភ្នំពេញ មកចំនួន ៥គ្រឿង  និងរថយន្ត ពន្លត់ អគ្គីភ័យ របស់ ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ចំនួន ១គ្រឿង  បានចូល រួម  បាញ់ ពន្លត់ អស់ ទឹក ចំនួន ២រថយន្ដ  ទេីប ធ្វើ អោយ ភ្លើង រលត់ ទៅ វិញ នៅ វេលា ម៉ោង  ១១យប់  ថ្ងៃ ដដែល។

ក្នុង ហេតុការណ៍ នេះ ដែរ  មិន បណ្ដាល ឲ្យ មាន គ្រោះ ថ្នាក់  ដល់ មនុស្ស  និង រាល់ ដាល ដល់ ផ្ទះ  អ្នក ជិត ខាង នោះ គឺ គ្រាន់ តែ ខូច ខាត  សំភារៈ អេតចាយ អស់ មួយ ចំនួន តែង ប៉ុណ្ណោះ។ ហើយ ចំពោះ ករណី នេះ ដែរ  តាម ការ សន្និដ្ឋាន ថា អាច មក ក្រុម អ្នក រេីសអេតចាយ  ដុតទានទុកចោលទេីបបណ្ដាល ឲ្យរាល់ដាល ឆេះបែបនេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner