លទ្ធផលគឺអវិជ្ជមាន ក្រោយពិនិត្យអ្នកទេសចរណ៍២០នាក់ ដែលមានបញ្ហាសុខភាព

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរចំនួន២០នាក់ នៅលើកប៉ាល់ Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ ជាង២ពាន់នាក់ ដែលមានបញ្ហាសុខភាព វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញ លទ្ធផលផ្លូវការនៃការពិនិត្យវិភាគសំណាកផ្លូវដង្ហើមថា គ្មានផ្ទុកមេរោគ COVID-19 នោះទេ នេះបើតាម នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលថ្ងៃទី១៣ ខែកុម្ភៈ។ ការវាយតំលៃគ្រាន់តែ មានបញ្ហាក្រពះ ពោះវៀន និងរាគរូសជាដើម ហើយត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យដើម្បីតាមដាន សុខភាពរបស់ពួកគាត់ ប៉ុន្តែនៅពេលនេះលទ្ធផលបានបង្ហាញហើយថា អវិជ្ជមាន។

រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ស្វាគមន៍ក្នុងនាមជាប្រទេសមានមិត្តភាព និងទំនាក់ទំនងការទូតល្អជាមួយបណ្តាប្រទេសលើសកលលោក និង ការទទួលខុសត្រូវ ។ នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជា នាវានេះរកទីសំចតមិនបាន អស់រយៈពេលប្រមាណ ២សប្តាហ៍មកហើយ ដោយសារតែប្រទេសមួយចំនួន បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺរលាកសួតបង្កឡើងដោយមេរោគកូរ៉ូណាថ្មី៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner