នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីប្រទេសមួយចំនួនបដិសេធការស្នើសុំចូលចតព្រោះតែខ្លាចវិរុសcovid19

នៅថ្ងៃទី១៣កុម្ភៈ២០២០ ក្រុមមន្ត្រីជំនាញពាក់ពន្ធ័ គ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ កំពុងប្រតិបត្តិការដើម្បីពិនិត្យសុខភាព និងបំពេញបែបបទភ្ញៀវដែលចង់ចាកចេញពីកប៉ាល់ហើយមានបំណងជិៈយន្តហោះនៅព្រលានក្រុងព្រះសីហនុ ហោះទៅភ្នំពេញ រួចបន្តទៅប្រទេសកំណើតខ្លួនវិញ។ ឯ.ឧ គួច ចំរើន ភ្ញៀវទេសចរទាំងនេះមិនត្រូវបានអនុញ្ញាតអោយដើរលេងនៅក្រុងព្រះសីហនុ នោះដែរដើម្បីជាការការពារសុខភាពសាធារណៈ។
ឯ.ឧ ស៊ុន ចាន់ថុល បញ្ជាក់ថា រថយន្តBus ចំនួន១៥គ្រឿងត្រូវបានរៀបចំសម្រាប់ដឹកទេសចរទៅព្រលានយន្តហោះក្រុងព្រះសីហនុ ដើម្បីហោះទៅព្រលានក្រុងភ្នំពេញនិងបន្តទៅប្រទេសរៀងខ្លួន។
លោក ជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថាគ្រូពេទ្យនឹងពិនិត្យសុខភាពនិងយកសំណាកពួកគេទៅវិភាគទាំងអស់ដើម្បីអោយប្រាកដប្រជា។
ពេលនេះមិនទាន់រកឃើញសញ្ញណនៃវិរុសកូរ៉ូណា(Covid19/)នៅឡើយ។
តាមប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុ និយាយថារហូតដល់ល្ងាចថ្ងៃទី១៣កុម្ភៈឆ្នាំ២០២០ នេះមនុស្សក្នុងកប៉ាល់មិនទាន់មានការចល័តចេញនៅឡើយ៕ (ដោយ៖ខៀវ សាវ៉ុន)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner