ខេត្តកំពង់ចាម ឆ្លងថ្មី៣៨នាក់ (Video Inside)

ខេត្តកំពង់ចាមបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជា តួលេខឆ្លងថយចុះ៩នាក់ប្រៀបធៀបនឹងម្សិលមិញ។

យោងតាមរដ្ឋបាលខេត្ត ការឆ្លងថ្មីទាំង៣៨នាក់ថ្ងៃនេះ រួមមាននៅស្រុកកំពង់សៀម ២នាក់, ស្រុកកងមាស១០នាក់, ស្រុកកោះសូទិន២នាក់, ស្រុកចំការលើម្នាក់, ស្រុក ជើងព្រៃ ៧នាក់, ស្រុកបាធាយម្នាក់, ស្រុកព្រៃឈរ២នាក់, ស្រុកស្ទឹងត្រង់៨នាក់ និងស្រុកស្រីសន្ធរ៥នាក់។ 

ខេត្តកំពង់ចាម គិតមកដល់បច្ចុប្បន្ននេះ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ចំនួន៤ពាន់៤៩៦ករណី ក្នុងនោះ បាន ព្យាបាលជាសះស្បើយចំនួន៣ពាន់៦៦២នាក់, ចំណែកចំនួនអ្នកស្លាប់បានកើនដល់១០៨នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner