ខេត្តបាត់ដំបង ឆ្លងថ្មី៤៥នាក់ និងស្លាប់២នាក់ (Video Inside)

ខេត្តបាត់ដំបងបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤៥នាក់និងស្លាប់២នាក់ក្នុងរយៈពេល២៤ម៉ោងចុង ក្រោយ។ ខេត្តបាត់ដំបង គឺជាខេត្តដែលមានអ្នកឆ្លងនឹងវិរុសបំប្លែងថ្មី Delta យ៉ាងហោចចំនួន ១២ករណីផង ដែរ។

យោងតាមរដ្ឋបាលខេត្ត, ការឆ្លងថ្មីទាំង៤៥នាក់នោះ រួមមាននៅស្រុកថ្មគោល៧នាក់, ស្រុករតនមណ្ឌល ៣នាក់, ក្រុងបាត់ដំបង១១នាក់, ស្រុកបរវេល៣នាក់,ស្រុកមោងឫស្សី៦នាក់, ស្រុករុក្ខគិរី៣នាក់, ស្រុកឯកភ្នំ២ នាក់, ស្រុកកំរៀង២នាក់, ស្រុកបាណន់ម្នាក់, មកពីខេត្តបន្ទាយមានជ័យម្នាក់ និងពលករមកពីប្រទេសថៃចំនួន ៦នាក់។

ចំណែកអ្នកស្លាប់ទាំង២នាក់រួមមានបុរសអាយុ៧២ឆ្នាំនៅស្រុកថ្មគោល និង បុរសអាយុ៨០ឆ្នាំនៅ​ស្រុកបាណន់។ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៤ពាន់៤៥០នាក់, ព្យាបាលជាសះស្បើយ ចំនួន២ពាន់៩២៩នាក់ និងមានអ្នកស្លាប់សរុបចំនួ៥៤នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner