អប្សរាព្រឹកនេះ ១៤ សីហា ២០២១

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L0    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មួយជីវិតសម្តេច ជិះដំរីបានតែម្តងទេ ដោយសារខ្លាចដំរី​ ៕ …ឃ្លីប…

L4    ឯកឧត្តម សុខ ឥសាន ថ្លែងថា ការចង់ចងសម្ព័ន្ធភាព រវាងបក្សទើបបង្កើតថ្មី ផ្តួចផ្តើមដោយ លោក អ៊ូ ច័ន្ទរ័ត្ន មិនធ្វើឲ្យបក្សប្រជាជនបារម្ភណ៍ឡើយ៕ …អានផ្ទាល់…

L1    មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ថ្លែងថា កម្ពុជាត្រូវការ ពេលមិនតិចជាង៣០ឆ្នាំ ដើម្បីដើរដល់សង្គម​ឌីជីថល ក្នុងកម្រិតខ្ពស់៕…ឃ្លីប…(រដ្ឋមន្ត្រីប្រតិភូ)

BH1  កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ ក្នុងចំណោម​ប្រទេស ​ដែលមាន​ភាពរាក់ទាក់​ខ្លាំង ជាងគេ​ទាំង១០ នៅលើ​ពិភពលោក ៕ …អានផ្ទាល់…

V9    អគ្គមេបញ្ជាការបញ្ជាក់អំពីឧទ្ធម្ភាគចក្រចំនួន៣គ្រឿងដែលសម្តេចតេជោ ហ៊ុន សែន ទិញបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ ៕…អានផ្ទាល់

V3    លោក មុត ចន្ថា លើកឡើងថា ថ្នាក់ដឹកនាំបក្សមួយតាមខាំ តាមជេរ តាមចោទ និងតាមលាបពណ៌លោក កឹម សុខា ដាក់ខែ!៕…អានផ្ទាល់

V7    គណបក្សខ្មែរតែមួយ អំពាវនាវឱ្យប្រុងប្រយ័ត្នចំពោះមន្ត្រីអតីតបក្សប្រឆាំងលក់សណ្តែកដី រឿងបង្កើតគណបក្សថ្មី៕…អានផ្ទាល់

V8    អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ថា ការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល គឺមានចេតនាញុះញង់ទៅដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា៕…អានផ្ទាល់

វគ្គទី២៖សុវត្ថិភាពសង្គម

L2    អាជ្ញាធរខណ្ឌចំការមន អំពាវនាវ ដល់ប្រជាពលរដ្ឋ បន្តអនុវត្ត នូវវិធានសុខាភិបាល និងគោរពបម្រាមគោចរ ដែលដាក់ចេញ ដោយរដ្ឋបាលរាធានីភ្នំពេញ ដើម្បីទប់ស្កាត់ នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕…ឃ្លីប…

ខេត្តកំពង់ធំ

BH3  កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពង់ធំ និងគ្រួសារ ចាក់វ៉ាក់សាំង ប្រឆាំងមេរោគកូវីត១៩ ដូសទី៣នៅបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ៕ …ឃ្លីប…

ខេត្តរតនគិរី

C5    ជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដែលមានវ័យចំណាស់ៗ ស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារវីរ៉ុសកូវីដ-១៩៕ …អានផ្ទាល់ (ដោយ៖ គតិ យុត្ត)

ខេត្តឧត្តរមានជ័យ

C1    អាជ្ញាធរខេត្តឧត្តរមានជ័យ ទទួលយកពលករខ្មែរដែលជាប់គាំងដោយការបិទខ្ទប់មកពីប្រទេសថៃ ក្រោយបញ្ចប់ពីការបិតខ្ទប់តាមព្រំដែន ៕…លោក នាត ចាន់ណា …ឃ្លីប…

ខេត្តបាត់ដំបង 

C3    អភិបាលខេត្តបាត់ដំបង ចុះពិនិត្យមើលពីស្ថានភាពព្រំដែន និងទទួលពលករខ្មែរប្រមាណ៤០០នាក់ ដែលវិលត្រឡប់ពីប្រទេសថៃតាមច្រកទ្វារតំបន់អូរអន្លក់(សួនស៊ុ)ស្រុកកំរៀង និងស្រុកសំពៅលូន៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

ខេត្តព្រះវិហារ

C4    រដ្ឋបាលខេត្តព្រះវិហារ បើកយុទ្ធនាការដង្ហែរក្បួនរថយន្តជាង ១២០គ្រឿង នៅក្នុងក្រុង-ស្រុកចំនួន២ ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាល នៃជំងឺកូវីដ១៩៕…អានផ្ទាល់ (ដោយ៖ឡុង សំបូរ)

វគ្គទី៣៖រាយការណ៍តាមខេត្ត

ខេត្តកំពត

BH4  សាខាកាកបាទក្រហមខេត្តកំពត ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ អនុវត្តសកម្មភាព ជួយដល់ប្រជាពលរដ្ឋ ជួបការលំបាកខ្វះខាត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ៕ …អានផ្ទាល់…

ខេត្តរតនគិរី

BH2  កាកបាទក្រហមកម្ពុជាខេត្តរតនគិរី បើកកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយកាកបាទក្រហមខេត្ត ស្តីពីសេចក្តីព្រាង ផែនការយុទ្ធសាស្រ្ត ២០២១-២០៣០ ៕ …អានផ្ទាល់…

សូមជូនព័ត៌មានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ

C7    អាជ្ញាធរមូលដ្ឋានក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុក្ខដាក់ ដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសក្នុងបរិបទកូវីត១៩។…លោក គៀន ច័ន្ទហ៊ីន …ឃ្លីប…

C8  ក្នុងស្ថានភាព រីករាលដាលមេរោគ កូវីត១៩បន្លែងថ្មី Delta ប្រជាកសិករស្រុកថ្មពួក បានចាប់ឱកាស ងាកមកធ្វើការងារដាំដំណាំ ទន្ទឹមបង្កបង្កើនផលស្រូវវស្សា។ …លោកគៀន ច័ន្ទហ៊ីន …ឃ្លីប…

ខេត្តសៀមរាប

C2 រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៍ ជាទឹកបរិសុទ្ធ នឹងភេសជ្ជះ៣០០កេស ពីក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូរ  ៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

C6 ព្រះសង្ឃវត្តស្វាយរមៀតនាំទេយ្យទានជាគ្រឿងឧបភោគបរិភោគផ្តល់ជូនបងប្អូនចំនួន ៧គ្រួសារដែលឆ្លងជំងឺកូវីដ-១៩ក្នុងសង្កាត់ទឹកវិល៕…អានផ្ទាល់ (ដោយ៖សៀន សុផាត)

វគ្គទី៤៖ព្រិត្តិការណ៍ចុងក្រោយ

V5      ខេត្តព្រះវិហារ ចាប់ផ្ដើមបើកយុទ្ធនាការផ្សព្វផ្សាយអប់រំពលរដ្ឋស្ដីពីជំងឺកូវីដ ក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩”៕…ឃ្លីប…(6:48)

——–សូមជូន នាទីហោរាសាស្ត្រ

ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១៕…ឃ្លីប…

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner