ខេត្តសៀមរាប ឆ្លងថ្មី៩២នាក់ (Video Inside)

ខេត្តសៀមរាបរកឃើញឆ្លងជំងឺកូវីដ-១៩ ចំនួន៩២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះជាតួលេខ ឆ្លងកើនឡើង៦នាក់ ប្រៀបធៀបនឹងម្សិលមិញ។ ខេត្តសៀមរាបក៏ជាខេត្តដែលទើប បានរកឃើញការឆ្លងវីរុស បំប្លែងថ្មី Delta ចំនួន៤ករណីផងដែរ។

យោងតាមរដ្ឋបាលខេត្ត អ្នកឆ្លងថ្មីទាំងនោះ គឺរួមមានពលរដ្ឋក្នុងស្រុកពួក ១៩នាក់, ស្រុកក្រឡាញ់៦នាក់, ក្រុងសៀមរាប២៩នាក់, ស្រុកសូទ្រនិគម១៩នាក់, ស្រុកជីក្រែង៣នាក់, ស្រុក អង្គរជុំ១០នាក់, ស្រុកប្រាសាទបាគង៤នាក់, ស្រុកអង្គរធំម្នាក់ និងស្រុកវ៉ារិនម្នាក់។ ខេត្តសៀមរាប មានអ្នកឆ្លង ជំងឺកូវីដ-១៩សរុបចំនួន៥ពាន់៩៥៦នាក់, ព្យាបាលជាសះ ស្បើយចំនួន៣ពាន់៧១៤ នាក់ និងស្លាប់៦៥នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner