ហោរាសាស្រ្តប្រចាំថ្ងៃសោរ៍ ៦កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងមុខរបររកស៊ីនឹងទទួលបានផលចំណេញ និងជោគជ័យយ៉ាងប្រសើរ។ សូមកុំបារម្ភ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីនានាបានតាមក្តីប្រាថា្ន។ ថ្ងៃនេះលោកអ្នកអាចឈ្នះផលរំខាន និងរឿងអាក្រក់ ដោយចិត្តសប្បុរស ព្រមទាំងការជួយយកអាសារពីមនុស្សនៅជុំវិញខ្លួន។ ក្នុងនោះដែរ សូមប្រើប្រាស់ពេលវេលាដោយសន្សំសំចៃ ពីព្រោះក្នុងលក្ខខណ្ឌខ្លះលោកអ្នកអាចនឹងទទួលបានចំនួនការងារ ឬការទទួលខុសត្រូវបន្ថែមផង។ ក្នុងពេលនេះ សូមកុំបញ្ចេញមតិរិះគន់ ប្រយ័ត្នមានភាពមិនចុះសម្រុងជាមួយថ្នាក់លើ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលក្នុងការចរចា និងកិច្ចសន្ទនាការងារ។ រាល់កិច្ចការងាររកស៊ីជួញដូរ និងភារកិច្ចការងារមានដំណើរការទៅដោយរលូន និងមានអ្នកគាំទ្រច្រើន។ អ្វីដែលអ្នកគួរប្រុងវប្រយ័ត្ន គឺសូមរក្សាភាពស្មោះត្រង់ និងចិត្តសប្បុរសទៅរកមនុស្សជុំវិញខ្លួន។ ប្រើប្រាស់ពេលវេលាដោយចេះសន្សំសំចៃ ចំណែកការឈប់សម្រាកយូរពេកក្នុងចន្លោះម៉ោងការងារអាចជាបច្ច័យមិនល្អ។ ថ្ងៃនេះមិនគួរពាក់ព័ទ្ធនឹងការខ្ចីបុលទេ ពីព្រោះអ្នកអាចពិបាកទទួលបានសំណងណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ក្នុងរយៈពេលពេញមួយថ្ងៃ លោកអ្នកអាចចាប់ផ្តើមការងារបានមិនតម្រូវលើពេលវេលាទេ ដូច្នេះមិនចាំបាច់ប្រញាប់ប្រញាលពេក ដែលនាំតែឲ្យមានភាពខុសឆ្គងនោះទេ។ ថ្ងៃនេះលោកអ្នកអាចចរចា ពិភាក្សា ឬធ្វើបទបង្ហាញការងារដោយជោគជ័យ ក៏ព្រោះតែអំណោយផលនៃការគ្របើគ្រងស្ថានការណ៍ដែលអ្នកទទួលបាន។ ចំពោះលោកអ្នកដែលមានបំណងចាកចេញពីកន្លែងចាស់ ថ្ងៃនេះជាពេលវេលាល្អប្រសើរណាស់ ហើយនឹងមិនធ្វើឲ្យអ្នកជំពាក់ពាក់ព័ទ្ធនឹងរឿងអ្វីឡើយ។ ដោយឡែក សូមលោកអ្នកមានភាពអនុគ្រោះចំពោះមនុស្សដែលនៅក្បែរខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ កិច្ចការងារ និងរបររកស៊ីហាក់មិនទាន់ទទួលបានផលតាមការគ្រោងទុកនោះទេ។ ក្រៅពីនេះសូមប្រយ័ត្នការបាត់បង់ទ្រព្យធន ព្រមទាំងការចាញ់បញ្ឆោតគេ ដែលធ្វើឲ្យលោកអ្នកបាត់ទំនុកចិត្ត។ មនុស្សដែលគួរប្រុងប្រយ័ត្ន គឺមនុស្សដែលមិនសូវស្គាល់ និងមនុស្សដែលធ្លាប់មានបញ្ហានឹងគ្នា ប៉ុន្តែសូមចេះពិចារណា ការសង្ស័យជ្រុលពេកធ្វើឲ្យជាប់គាំងនឹងស្ថានភាពមួយដែលហាក់ដូចជាមិនចាំបាច់សោះ។ ក្រៅពីនេះគួរយកពេលវេលាខ្លះគិតគូរពីផែនការអនុវត្ត និងល្បឿនរបស់មិត្តរួមការងារ ឬដៃគូពាណិជ្ជកម្ម។      

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ មុខរបរ និងអាជីវកម្មដំណើរការទៅដោយល្អប្រសើរណាស់។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហា ព្រមទាំងធ្វើទំនាក់ទំនងជាមួយថ្នាក់លើ។ សូមកុំមានភាពរួញរា ឬភ័យខ្លាចអ្វីឡើយ ពីព្រោះលោកអ្នកមានលទ្ធភាពទាក់ទាញចំណាប់អារម្មណ៍របស់មនុស្ស និងធ្វើឲ្យគេអាណិតស្រឡាញ់បាន។ លោកអ្នកគួរប្រាស្រ័យទាក់ទងនឹងមនុស្សដែលមានវ័យក្មេង ពីព្រោះលោកអ្នកប្រហែលជាត្រូវការកំលាំងបន្ថែមក្នុងការធ្វើប្រតិបត្តិការក្នុងអាជីព។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពនានាចម្រើនលូតលាស់ណាស់ក្នុងពេលនេះ ចំណែកលាភសំណាង និងសញ្ញាណនៃទ្រព្យសម្បត្តិអាចនឹងកើតឡើងក្នុងរវាងពេលព្រឹកតែម្តង ដូច្នេះសូមពិនិត្យ​ វិភាគ កុំឲ្យឳកាសចម្រើនលូតលាស់នេះកន្លងទៅបាន។ ក្នុងរយៈពេលបំពេញការងារនេះ លោកអ្នកអាចនឹងទទួលបានទំហំការងារធំ ហើយប្រហែលដែលជាការងារដែលមិនសូវសមប្រកបនឹងអ្នកផងដែរ ប៉ុន្តែបើទោះបីជាយ៉ាងនេះ សូមកុំទាន់បដិសេធដោយងាយពេក ពិនិត្យ និងវាយតម្លៃសិន ពីព្រោះផលប្រយោជន៍អាចនឹងត្រូវបានផ្តល់ជូន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់អ្នកមានភាពចម្រើន    រងុរឿងញគួរឲ្យកត់សម្គាល់។ ក្នុងនោះអ្នកនឹងទទួលបានទំនុកចិត្តពីមនុស្សដែលនៅជុំវិញខ្លួន ពិសេសមិត្តរួមការងារ និងដៃគូជំនួញតែម្តង។ រាល់បញ្ហាក្នុងនេះនឹងអាចដោះស្រាយបាន បើទោះបីជាបញ្ហាជាមួយដៃគូជំនួញដែលពិបាកដោះស្រាយយ៉ាងណាក្តី។ ក្រៅពីនេះ អ្នកមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ និងការសម្រេចចិត្តបានល្អ ដូច្នេះក្នុងពេលនេះ គួរតែបញ្ចេញការងារ ផ្តើមអនុវត្តផែនការដែលអ្នកបានបានគ្រោងទុក។ ក្រៅពីនេះសូមផ្តាច់ទំនោរចិត្តរបស់អ្នកពីបញ្ហាអតីតដែលមិនមានប្រយោជន៍។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរកស៊ីជួញដូរ មានដំណើរការល្អជាប្រក្រតី។ លោកអ្នកអាចសង្ឃឹមថានឹងទទួលបានការកត់សម្គាល់យ៉ាងវិជ្ជមានពីសំណាក់កន្លែងការងារ។ ចំពោះការរងចាំទាំងឡាយរបស់អ្នក ក៏អាចនឹងទទួលបានដំណឹងនៅចុងបញ្ចប់នៃការងារក្នុងល្ងាចនេះផងដែរ។ សូមចងចាំថា ជំលោះតិចតួចអាចកើតឡើងព្រោះតែអារម្មណ៍ឆេវឆាវ និងពាក្យសំដីមិនចេះគិតពិចារណា។ ការរស់នៅស្ងប់ស្ងាត់ ហើយខំបំពេញការងារដែលស្ថិតក្រោមការទទួលខុសត្រូវទាំងអស់្យបានជោគជ័យ គឺជាចំណុចវិជ្ជមាន។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នរបួសស្នាម។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកនឹងសម្រេចបានជោគជ័យ ដោយគ្មានអ្វីអាចរាំងស្ទះនោះទេ។ ប្រសិនបើអ្នកចង់បានផលកាន់តែប្រសើរសូមរក្សាអាក្ប្បកិរិយា និងពាក្យសំដីល្អ។ ថ្ងៃនេះមិនគួរចូលរួមក្នុងការប្រជុំដែលមិនជាប់ពាក់ព័ទ្ធនឹងអ្នកឡើយ ពីព្រោះការវែកញែកខុសត្រូវ មិនបានផ្តល់ប្រយោជន៍ដល់ការងារអ្នកទេ។ ចំពោះពត៌មានខ្លះ គួរតែត្រូវក្តោបក្តាប់ក្នុងដៃឲ្យណែន​ ពីព្រោះការលេចធ្លាយពត៌មាននៃផែនការងារ អាចជះឥទ្ធិពលអាក្រក់។ ដោយឡែក ប្រសិនបើអ្នកមានលទ្ធភាពចាកចេញទៅប្រឈមនឹងស្ថានភាពខាងក្រៅកាន់តែច្រើន ឳកាសទទួលបានផលល្អក៏កាន់តែប្រសើរផងដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងអាជីវកម្មរបស់លោកអ្នកចម្រើនលូតលាស់ជាប្រក្រតី។​ សូមលោកអ្នកកុំចាប់យកការងារច្រើនក្នុងពេលតែមួយ ព្យាយាមបញ្ចប់ការងារដែលមាននៅលើតុឲ្យបានជ្រះស្រឡះ ការបន្សល់ការងាររហូតដល់ស្អែក​ ជាប្រភពបញ្ហា និងភាពស្មុគ្រស្មាញ។ លោកអ្នកមិនគួរគិតគូរពីរឿងទាំងឡាយណាដែលមិនទាន់កើតឡើងនោះទេ។ សូមព្យាយាមដំណើរការបញ្ហាជីវិត និងការងារដោយប្រក្រតី និងប្រកបដោយភាពយោគយល់ជាទីបំផុត។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សកម្មភាព និងព្រឹត្តិការណ៍នានាក្នុងថ្ងៃនេះហាក់មានភាពច្របូកច្របល់បន្តិច លោកអ្នកអាចជួបស្ថានភាពតានតឹងដែលទាមទារការចូលរួមយ៉ាងសកម្មភាពពីលោកអ្នកផ្ទាល់។ ការស្នើសុំជំនួយគឺអាចធ្វើទៅបានដោយគ្មានភាពរឹងស្ទះនោះទេ។ ទោះបីស្ថានភាពខ្លះហាក់ធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្ត និងការតស៊ូខ្លះក្តី ក៏មិនគួរធ្វើឲ្យវាជះតទ្ធិពលដល់ការងារអ្នកដែរ។ សូមកុំបារម្ភ អ្វីៗនឹងប្រែជាល្អប្រើវិញបានក្នុងពេលឆាប់ៗ។ សូមមានភាពអត់ធ្មត់ និងតស៊ូជានិច្ច។ ក្រៅពីនេះ សូមប្រើប្រាស់ពេលវេលាខ្លះដើម្បីសម្រាក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកសម្រេចបានផល និងទទួលបានចំណេញប្រាក់កាក់គួរឲ្យកត់សម្គាល់។ ប៉ុន្តែសូមផ្អាកការចូលរួមប្រជុំ ឬបញ្ចៀសរាល់ការសម្រេចចិត្តធំដុំក្នុងពេលនេះសិន ពីព្រោះសញ្ញាណនៃការបង្កើតកំហុសដោយអចេតនាមានច្រើន។ ក្នុងនោះស្ថានភាពខាងក្រៅមួយចំនួនបានប្រែប្រួលខ្លាំង ដែលទាមទារឲ្យលោកទប់ដល់ដោយការគ្រប់គ្រងពត៌មានពិតទាំងឡាយ។ ទន្ទឹមនឹងនេះភាពស្មោះត្រង់ និងការសណ្តោសប្រណីគួរតែត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ ក្រៅពីនេះ សូមប្រុងប្រយ័ត្នរាល់ដំណើរជិតឆ្ងាយ ក្រែងមានគ្រោះ។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ខាល ម្សាញ់ វក រាសីឡើងខ្ពស់ត្រដែតក្នុងថ្ងៃនេះ។​ សំណាងល្អ ទ្រព្យសម្បត្តិ តំណែងការងារ ពេលវេលាល្អ នឹងកើតឡើងចំពោះអ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner