ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារ: ថវិកា ដល់អតីតយុទ្ធជន និងសមាគមមនុស្សចាស់ចំនួន ៥៣គ្រួសារ

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានអញ្ជើញចុះជួបសំណេះសំណាល និងឧបត្ថម្ភសម្ភារ: ថវិកា ដល់ បងប្អូនអតីតយុទ្ធជន និងសមាគមមនុស្សចាស់ចំនួន ៥៣គ្រួសារ នៅក្នុងបរិវេណវត្តចរិយាវង្ស ស្ថិតនៅសង្កាត់អូក្រសារ ក្រុងកែប ខេត្តកែប ដែលរៀបចំឡេីងដោយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកែប ។

លោក ចាន់ សាម៉េង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកែប បានលេីកឡេីងថា ស្ថិតិអតីតយុទ្ធជនក្នុងខេត្តកែប សរុប ៣៣៥នាក់ ក្នុងនោះជនពិការ មានចំនួន ៧៣នាក់, និវត្តជន ចំនួន ១៣៥នាក់, ជនបាត់បង់ចំនួន ០៩នាក់, គ្រួសារជនពលី ចំនួន ៧៧គ្រួសារ, គ្រួសារជនមរណៈចំនួន ៤១គ្រួសារ ដោយបានចំណាយបើកប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៨៣,៩៩៩,២២៦រៀល ក្នុងនោះជនពិការ ,និវត្តជន, ជនបាត់បង់លទ្ធភាពពលកម្ម បានទទួលប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ប្រចាំខែ ក្នុង១ខែ កម្រិតទាបបំផុត ៦៤០,០០០៛ និងកម្រិតខ្ពស់បំផុត ១,៨៩០,០០០៛ លើកលែងតែគ្រួសារ ជនពលី និងមរណ: ដែលគាត់ទទួលបានតែប្រាក់ឧបត្ថម្ភ ចំពោះ កូន និងប្រពន្ធ តែប៉ុណ្ណោះ ដោយឡែក ក្នុងឱកាសបុណ្យចូលឆ្នាំ ឬបុណ្យភ្ជុំបិណ្ឌពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភដូចមន្ត្រីរាជការផងដែរ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ក្រោមការដឹកនាំ ប្រកបដោយ ភាពឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិក នយោបាយឈ្នះឈ្នះ នាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ និងបាននាំនាវាកម្ពុជាប្រែក្លាយប្រទេសពីបាតដៃទទេ មកជាប្រទេសដែលកំពុងអភិវឌ្ឍន៍មានការរីកចម្រើនលើគ្រប់វិស័យ និងពេញមុខពេញមាត់លើឆាកអន្តរជាតិ ។ ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់ បងប្អូន អតីតយុទ្ធជន ដែលបានបូជា ឈាមស្រស់ សាច់ស្រស់ ដើម្បីសន្តិភាពជូនមាតុភូមិរបស់យើងទាំងអស់គ្នា ។

សូមបញ្ជាក់ផងដែរថា សម្រាប់សម្ភារ: និងថវិកា ដែលបានឧបត្ថម្ភ ជូន បងប្អូន អតីតយុទ្ធជន និងសមាគមមនុស្ស ដោយក្នុងម្នាក់ៗទទួលបាននូវ អង្ករ ២៥គីឡូក្រាម , ចានដែក១, កន្ទេល ១, ភួយ១, ត្រីខ ៦កំប៉ុង , ប៊ីចេង ១កញ្ចប់, ប្រេងឆា ១ដប, មី១កេះ និងថវិកា ចំនួន ៣០,០០០៛ ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner