សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅស្វាគមន៍អ្នកដំណើរនៅលើនាវា WESTERDAM នៅខេត្តព្រះសីហនុ

នៅក្នុងគេហទំព័ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជានាចក្រកម្ពុជាកម្ពុជា បានមានប្រសាសន៍ពីការអញ្ជើញចូលរួមស្វាគមន៍ ដោយផ្ទាល់អ្នកទេសចរ របស់នាវា Westerdam នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមថា «ដោយសារតែកម្ពុជាមានសន្តិភាពទើបខ្ញុំហ៊ានសម្រេចចិត្តទទួលយកនាវាទេសចរណ៏ដ៏ធំដែលគ្មានកន្លែងចូលចត ឲ្យមកចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីជួយដល់អ្នក ដែលស្ថិតនៅលើនាវាអស់រយៈពេល១៣ថ្ងៃមកហើយ ឲ្យបានវិលត្រឡប់ទៅប្រទេសពួកគេវិញដោយសុវត្ថិភាព»។ «ក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាព និងការទទួលខុសត្រូវ» នេះជាការលើកឡើងបន្ថែមទៀតរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានេះ សម្តេចក៏បានអរគុណអង្គការសុខភាពពិភពលោក និងប្រទេសនានាដែលមានពលរដ្ឋខ្លួនស្ថិតនៅលើនាវាដែលបានផ្តល់នូវការជឿទុកចិត្តដល់កម្ពុជា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner