ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ៦០០០កេស ដល់មន្ទីរពេទ្យកាលម៉ែត្រ ដើម្បីចែកជូនអ្នកជម្ងឺកំពុងសម្រាកព្យាបាល
ភ្នំពេញ ៖ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ៦០០០កេស ដល់មន្ទីរពេទ្យកាលម៉ែត្រ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចែកជូនអ្នកជម្ងឺកំពុងសម្រាកព្យាបាល ។ គួររំលឹកផងដែរថា ក្រុមហ៊ុនខែ្មរប៊ែវើរីជីស បរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ចំនួន៣៣០០០កេស ដល់អ្នកជំងឺនៅតាមមន្ទីរពេទ្យធំៗចំនួន៥ ក្នុងរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ សម្រាប់ពិសា។
ការបរិច្ចាគទឹកបរិសុទ្ធកម្ពុជា ធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈនេះ នៅមន្ទីរពេទ្យចំនួនបី រួមមានមន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៤ និងមន្ទីរពេទ្យកាល់ម៉ែត សរុបចំនួន ១៨៥០០កេស និងនៅថ្ងៃទី១៤ ខែកុម្ភៈស្អែកនេះ នៅពេទ្យមន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១៤៥០០កេស។
ការចូលរួមបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ជួយសម្រាលបន្ទុកគ្រួសារអ្នកជំងឺ ជាពិសេសចែករំលែកនូវសេចក្ដីស្រឡាញ់ចំពោះអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ទឹកបរិសុទ្ធកម្ពុជា ទឹកពិសាស្តង់ដារខ្ពស់ ត្រូវបានបន្សុទ្ធ១០០% ដោយបច្ចេកវិទ្យាទំនើបបំផុតរបស់អាល្លឺម៉ង់ ដែលអាចជួយបំពេញជាតិទឹកក្នុងខ្លួន ធ្វើឲ្យស្បែកមានសំណើម និងអាចប្រើប្រាស់ជាទឹកពិសាប្រចាំថ្ងៃបាន ៕