ឯកឧត្តម ឃួង ស្រេង និងលោក Yuichi SUGANO ប្រធានអង្គការ JICA ប្រចាំកម្ពុជា បានប្រគល់-ទទួលរថយន្តបំពាក់ម៉ូទ័របូមទឹកចំនួន ២គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក Yuichi SUGANO ប្រធានអង្គការ JICA ប្រចាំកម្ពុជា បានប្រគល់-ទទួលរថយន្តបំពាក់ម៉ូទ័របូមទឹកចំនួន ២គ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ។

រថយន្តបំពាក់ម៉ូទ័របូមទឹកនេះ ក្នុងរថយន្ត១គ្រឿង មានបំពង់ទំហំ ០.២ម ចំនួន ៦គ្រឿង ប្រវែងទុយោបូមបញ្ចេញ ៣០០ម មានសមត្ថភាពបូមទឹក ១៨០ម៉ែត្រគូបក្នុង១នាទី និងបំពាក់ម៉ាសុីនភ្លើងចំនួន ១គ្រឿង ដែលអាចចល័តបូមទឹកលិចដោយទឹកភ្លៀងក្នុងករណីមានទឹកដក់លិច៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner