ស្ថានអគ្គកុងស៊ុលនៅសាកែវ សំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ត្រឡប់មកស្រុកខ្មែរវិញ

ភ្នំពេញ៖ នៅថ្ងៃទី 14សីហា 2021នេៈស្ថានអគ្គកុងស៊ុលនៅសាកែវបានចុៈទៅសំរួលដល់ក្រុមកម្មករអាជីវករនៅផ្សារ៉ងគ្លឿ ដែលបានមកប្រមូលផ្តុំគ្នាទាមទារ​ត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀតមកពីបាងកក និងបណ្តា ខេត្តផ្សេងៗត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោលនៅមុខស្ថាន​អគ្គកុងស៊ុលតាំងពីរំលងអាធ្រាតយប់មិញ នេៈ។

ចំពោៈករណីនេៈ លោកអគ្គកុងស៊ុលកម្ពុជាបានជួបនិងធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរខេត្តនិងសម្ថកិច្ចថៃបានការឯកភាព និងបានជួលរថយន្តដឹកបងប្អូនកម្មករ និងពលករខាងលើមានចំនួន588នាក់ស្រី150នាក់ និងអ្នកមកពីបណ្តារខេត្តនាៗ26នាក់ស្រី15នាក់ សរុប 614នាក់នាំពួកគាត់ចេញតាមច្រកអូបីជាន់ ក្នុងស្រុកអូរជ្រៅ​ខេត្តបន្ទាយមានជយ័ ដើម្បីប្រគល់ជូនសម្ថកិច្ចខ្មែរយកពួកគាត់ទៅត្រួតពិនិត្យនិងធ្វើចត្តាឡីសក្ក័បន្តរ៕ សួង ពិសិដ្ឋ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner