រដ្ឋបាលខេត្តបាត់ដំបងចាត់វិធានការទប់ស្កាត់ការាលដាលជំងឺកូវីដ-១៩ចំពោះពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ

ពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង ខេត្តបាត់ដំបង ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១នេះ មានចំនួនសរុបចំនួន៣៨៥នាក់ ។ ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសំពៅលូន (OD ) បានធ្វើតេសរហ័ស (Rapid Test )និង យកសំណាករកឃើញមានវិជ្ជមាកូវីដ-១៩ ចំនួន៣២នាក់ ក្នុងនោះស្រី១៤នាក់ ហើយត្រូវបានអាជ្ញាធរចាតើចែងបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យកំរៀង និងមណ្ឌលសុខភាពត្រាង ស្រុកកំរៀង។
ដោយឡែកអ្នកអវិជ្ជមានចំនួន៣៥៣នាក់ទៀត ដឹកនាំទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យពេជ្រចិន្តា ស្រុកភ្នំព្រឹក និងមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង. ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner