ឯកឧត្តម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារសព លោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុន ល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប
ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ នៃសពលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុន
ល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប
ឯកឧត្ដម ហ៊ុន ម៉ានី ចូលរួមរំលែកទុក្ខ ក្រុមគ្រួសារ នៃសពលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុន
ល្បុក្តតោខ្មែរ ប្រចាំខេត្តសៀមរាប តាមរយៈយុវជន ស.ស.យ.ក ខេត្ត
ថ្ងៃទី១៣សីហា២០២១នេះ ក្រុមការងារ ស.ស.យ.ក. ខេត្តសៀមរាប បាននាំយកកម្រងផ្កា និងបច្ច័យរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅគោរពវិញ្ញាណក្ខ័ន្ធនៃសពនៅសាលាគុន ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំនៃមរណភាពលោកគ្រូ រស់ សេរី ព្រឹទ្ធាចារ្យក្បាច់គុនល្បុក្តតោខ្មែរប្រចាំខេត្តសៀមរាប
គូសបញ្ជាក់ថា លោកគ្រូព្រឹទ្ធាចារ្យ ជាគ្រូបង្ហាត់ក្បាច់គុនល្បុក្តតោខ្មែរដ៏ឆ្នើមដែលបានលះបង់អស់កម្លាំងកាយចិត្តថែរក្សា និងបង្ហាត់បង្រៀនយុវជនបន្ដវេននូវក្បាច់គុនល្បុក្តតោខ្មែរឲ្យបានស្គាល់ និងបន្ដថែរក្សាមរតកដូនតាដែលមិនអាចកាត់ថ្លៃនេះ។ ការបាត់បង់លោកគ្រូព្រឹទ្ធាចារ្យជាការបាត់បង់ ស្វាមី លោកឪពុក និងលោកគ្រូ ជាទីគោរពស្រលាញ់ សំរាប់ក្រុមគ្រួសារ និងកូនខ្មែរជំនាន់ក្រោយ។ ប្រភព៖ Page FB៖ សហភាពសហព័ន្ធយុវជនកម្ពុជា (https://www.facebook.com/570451822970578/posts/4915801571768893/)