អ្វីដែលបានកើតឡើងនៅក្នុងសង្គ្រាមឥណ្ឌូចិននាឆ្នាំ១៩៧៥ និងនៅអាហ្វហ្គានីស្ថាននៅពេលនេះ ជាទឡ្ហីករណ៍ថ្មីមួយអំពីការទុកចិត្តបរទេសហួសហេតុ

អត្ថបទដោយ៖
AMS OneMinute

នៅក្នុងទំនាក់ទំនងការទូត គ្មានពាក្យថា មិត្ត ឬសត្រូវឡើយ គឺមានតែផលប្រយោជន៍ប៉ុណ្ណោះ។

ការសន្យារបស់មហាអំណាចអាមេរិក ចំពោះមុខនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល គឺការពាររដ្ឋធម្មនុញ្ញ ជួយការពារថែរក្សាឯករាជ្យភាព និងអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសនោះ តែធាតុពិតអ្វីដែលអាមេរិកបានធ្វើគឺរំលោភបំពានលើឯករាជ្យភាព និងអធិបតេយ្យភាពដែនដី និងកិច្ចការផ្ទៃក្នុងនៃប្រទេសនោះ។

ចំពោះកម្ពុជាពីអតីតកាល រដ្ឋបាលអាមេរិកសម្រេចទម្លាក់គ្រាប់បែកជាសម្ងាត់មកលើប្រទេសកម្ពុជា និងថែមទាំងគាំទ្រ លន់ នល់ និងស៊ីសុវត្ថិ សិរិមតៈផ្តួលរំលំរបបដឹកនាំដោយសម្តេចឪ នរោត្តម សីហនុ។ ការណ៍នេះបាននាំយកកម្ពុជាចូលក្នុងសង្គ្រាមស៊ីវិល និងការសម្លាប់រង្គាលថែមទៀត។

តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងអ្វីដែលកំពុងតែកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសផ្សេងទៀតដូចជាអ៉ីរ៉ាក់ និងបណ្តាប្រទេសមួយចំនួនទៀតដោយការអន្តរាគមន៍យោធា ឬដោយការប្រើអំណាចប្រជាពលរដ្ឋផ្តួលរំលំតាមរយៈបដិវត្តន៍ពណ៌គឺគ្មានប្រទេសណាមួយដែលមានសុខសន្តិភាព និងការអភិវឌ្ឍឡើយ។ ផ្ទុយទៅវិញ គឺប្រែក្លាយប្រទេសដែលស្អាតមកជាប្រទេសដែលខ្ទេចខ្ទាំដោយគ្រាប់កាំភ្លើង និងការទម្លាក់គ្រាប់បែក អគារដែលឈរស្កឹមស្កៃបែរជាដួលរាបដល់ដី ពលរដ្ឋរស់នៅក្នុងភ្នក់ភ្លើងសង្គ្រាម ឈាមនិងទឹកភ្នែក។

អានអត្ថបទទាំងស្រុង

ads banner