១៤ សីហា ២០២១

អត្ថបទដោយ៖
AMS OneMinute

១. រដ្ឋាភិបាលកំណត់យកខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងស្រុក និងនាំចេញ – ថ្មីៗ

២. មៀន ប៉ៃលិន គ្រោង ចាក់ចោល ៥ ម៉ឺន តោន គិត ជា លុយ ជិត ៥០ លាន ដុល្លារ ខណៈវិបត្តិ ទីផ្សារ មៀន ប៉ៃលិន នៅ តាម បណ្ដា ខេត្ត ជាប់ ព្រំដែន កម្ពុជា-ថៃកាន់តែ ធ្ងន់ធ្ងរ – កោះសន្តិភាព

៣. សង្គមស៊ីវិលមិនចង់ឃើញអ្នកនយោបាយយកបញ្ហាពលរដ្ឋ ដើម្បីប្រជាប្រិយភាពទេ តែចង់ឱ្យមានការដោះស្រាយដោយតម្លាភាព និងយុត្តិធម៌ ខណៈបញ្ហាទំនាស់ដីធ្លីបានកក្រើកឡើងវិញ នៅតាមខេត្ត-ក្រុងមួយចំនួន អំឡុងពេលកូវីដ១៩ – RFI

៤. ការធ្លាក់ភ្លៀងខ្លាំងពីរថ្ងៃជាប់គ្នា កំពុងបង្កការជន់លិចនៅតំបន់ធំល្វឹងល្វើយ នៅភាគនិរតីនៃប្រទេសជប៉ុន បានបំផ្លាញផ្ទះ និងរំខានគមនាគមន៍ ដែលបាតុភូតធម្មជាតិនេះកើតឡើងមួយថ្ងៃក្រោយមានការបាក់ដីសង្កត់សម្លាប់មនុស្សម្នាក់ និងបាត់ខ្លួន ២នាក់ – AP

៥. ប្រធានាធិបតីអាហ្វហ្គានីស្ថាន Mohammad Ashraf Ghani បានចេញមុខប្តេជ្ញាការពារប្រទេសនេះ មិនឱ្យកើតមានអស្ថិរភាពនោះឡើយ ខណៈក្រុមតាលីបង់ទើបដណ្តើមបាន ១៨ខេត្ត ក្នុងចំណោម ៣៤ខេត្ត – Al Jazeera

ads banner