បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប
អត្ថបទដោយ៖
AMS OneMinute
បាគង គឺជាឈ្មោះប្រាសាទខ្មែរដែលសាងសង់ ក្នុងសតវត្សទី ៩ នៅខេត្តសៀមរាប។ ក្រោយពីបានឯករាជ្យពីអាណានិគមបារាំង វិមានឯករាជ្យត្រូវបានសាងសង់ ដោយចម្លងតាមគំរូប្រាសាទមួយនេះ។
ការជ្រើសរើសឈ្មោះ “បាគង” ដាក់ឱ្យប្រព័ន្ធទូទាត់បាគង គឺដើម្បីតំណាងឱ្យឯករាជ្យភាព បូរណភាពទឹកដី និង មោទនភាពជាតិខ្មែរ។ និមិត្តសញ្ញារបស់ប្រព័ន្ធបាគងក៏យកតាមរចនាសម្ព័ន្ធប្រាសាទបាគងដែលមើលពីលើចុះមក។
បាគង បានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព្ទ និងសេវាធនាគារ ដោយរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរសព្ទ, សេវាធនាគារតាមរយៈអ៉ិនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើន។
ប្រភព៖ Serey Chea