ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៧កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ​ ត្រីស័ក ពស​២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ វេលានេះមានអំណោយផលសម្រាប់អ្នកដែលធ្វើការក្នុងវិស័យសារពត៌មាន ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ ថ្ងៃនេះពាក្យសំដីរបស់អ្នកមានទំងន់ជាពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់អ្នកច្រើនពេកទេ។ អ្វីដែលចាំបាច់សូមប្រើប្រាស់គំនិតច្នៃប្រឌិត។ ក្នុងនោះសូមគ្រប់គ្រងស្ថានភាពនៅកន្លែងធ្វើការពីព្រោះស្ថានភាពខ្លះមិនស្ថិតស្ថេរនោះទេ។ សូមព្យាយាមបញ្ចេញអារម្មណ៍រីករាយ និងដំណើរការការងារជាធម្មតា។ ក្រៅពីនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងការគិតគូរបានត្រឹមត្រូវពិតប្រាកដ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារនានារបស់លោកអ្នកដំណើរការជាប្រក្រតី ប៉ុន្តែមិនគួរចាប់យកការងារធំហួសពេកនោះទេ ហើយការចាប់ស្រវាការងារមកច្រើនពេកក៏មិនមែនជាជម្រើសដ៏ល្អនោះដែរក្នុងពេលនេះ។ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាអំណោយផលបំផុតសម្រាប់ការបញ្ចប់ប្រតិបត្តិការធំនោះទេ។ សូមដាក់កម្រិតខ្លួនឯង ក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុតូចតាចដូចជាទាក់ទងនឹងការទូទាត់វិក័យបត្រជាដើម។ ក្រៅពីនេះសូមយកចិត្តទុកដាក់ អបអរសាទរចំពោះទិន្នផលដែលខ្លួនបានធ្វើឲ្យសម្រេច បើទោះបីជាការងារតូចតាចក្តី។ ដោយឡែក សម្រាប់ពេលវេលាគឺលោកអ្នកមានច្រើន ដូច្នេះសូមសម្រាកខ្លះទើបល្អ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររកស៊ីរបស់លោកអ្នកនឹងដំណើរការជាប្រក្រតី។ ថ្ងៃនេះតម្រូវឲ្យអ្នកដោះស្រាយករណីកកកុញនានា។ អ្នកនឹងអាចទទួលបានការងារច្រើន ប៉ុន្តែអ្នកអាចតស៊ូអត់ទ្រាំរហូតដល់ចុងបញ្ចប់នៃការងារក្នុងថ្ងៃនេះ។ ក្នុងនោះយកល្អ សូមចែករំលែកការងារទៅឲ្យមិត្តរូមការងារខ្លះដើម្បីកុំឲ្យខ្លួនទទួលបន្ទុកធ្ងន់ពេក។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលផ្នែកគំនិតស្មារតី ដូច្នេះអ្នកអាចគ្រប់គ្រង និងកែប្រែស្ថានភាពនានាបាន ដោយងាយស្រួល និងមិនបង្ករផលរំខានដល់កិច្ចការងារឡើយ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគឺជាពេលវេលាល្អបំផុតសម្រាប់ដោះស្រាយបញ្ហាផ្សេងៗរបស់ការងារ ហើយក្នុងពេលឆាប់ៗនេះអ្នកអាចនឹងទទួលដំណឹងល្អទាក់ទងនឹងតំណែងការងារ​ ហើយភាពរីកចម្រើននានាមិនបានកើតឡើងចំពោះអ្នក។ សូមលោកអ្នកព្យាយាមចាប់យកឳកាសការងារ និងអាជីវកម្មផ្ទាល់ខ្លួនឲ្យបានច្រើន។ ជាការពិតណាស់ អ្នកមិនគួរពឹងផ្អែកលើលទ្ធផលរហ័សពេកទេ អ្វីៗមានពេលវេលារបស់វា។ ក្រៅពីនេះ អ្នកអាចទប់ទល់នឹងការងារលំបាកបំផុត ជាពិសេសវានឹងមានប្រយោជន៍ប្រសិនបើអ្នកចូលរួមក្នុងសកម្មភាពវិភាគ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហាបានគ្រប់យ៉ាង ពិសេសអាចធ្វើទំនាក់ទំនងល្អជាមួយមនុស្សក្នុងក្រុមការងារ និងថ្នាក់លើផងដែរ។ រាសីការងារថ្ងៃនេះសន្យាថានឹងមានប្រសើរឡើងយ៉ាងឆាប់រហ័សចំពោះស្ថានភាពសម្ភារៈ។ អ្នកនឹងអាចដោះស្រាយបញ្ហាទាំងអស់ដោយជោគជ័យ ហើយថែមទាំងអាចបង្កើនសន្សំសំចៃកាន់តែច្រើន។ ក្រៅពីនេះ​ អ្នកទទួលបានគំនិតវិភាគច្បាស់លាសើ និងពិតប្រាកដ។ ទន្ទឹមនឹងនោះ រាលើបញ្ហាតូចធំទាំងអស់មិនអាចរំខានអារម្មណ៍ និងកិច្ចការរបស់អ្នកបានទេ។ ដោយឡែក សូមព្យាយាមចូលរូមសកម្មភាពនានាឲ្យបានច្រើន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកស្រុតចុះ។ កិច្ចការងាររបស់លោកអ្នកអាចនឹងមានរង្គោះរង្គើខ្លះ ប៉ុន្តែភាពច្រើនអ្នកអាចចៀសវាងភាពចលាចលនេះបាន។ ក្នុងនោះសូមព្យាយាមដោះស្រាយ និងទទួលខុសត្រូវកាតព្វកិច្ចរបស់ខ្លួន។ ក្នុងនោះសូមចងចាំថា ការការពារពត៌មានលំអិត និងគម្រោងផែនការអនុវត្តមានសារសំខាន់ណាស់ សូមការពារកុំឲ្យបែកធ្លាយ។ ដោយឡែក សូមមានការព្រួយបារម្ភខ្លាំងពេក ពីព្រោះលោកអ្នកមានលទ្ធភាពធ្វើទំនាក់ទំនង ហើយមនុស្សដែលនៅក្បែរអ្នកក៏អាចជួយយកអាសារអ្នកបានល្អដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ជាពេលវេលាល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងសហការី។ សូមលោកអ្នកចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាអំពីគម្រោងការងារ បើធ្វើដូច្នេះលោកអ្នកនឹងទទួលបានការពេញចិត្តពេញថ្លើមពីសំណាក់ថ្នាក់លើចំពោះការខិតខំប្រឹងប្រែង។ ក្រៅពីនេះ មិននឹងប្រគល់របាយការណ៍ស្តីពីការងារដែលបានធ្វើ សូមពិនិត្យទិន្នន័យទាំងអស់ម្តងទៀត។ ក្រៅពីនេះសូមយកវិធីសាស្រ្តការងារផលប្រយោជន៍ការងាររួម រក្សាការសម្ងាត់អំពីវិធីសាស្រ្តអនុវត្តការងារ ហើយគូរតែជ្រើសរើសមនុស្សក្នុងចំនួនតូចដើម្បីធ្វើការ ជាជាងធ្វើការជាមួយមនុស្សច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ នៅពេលវេលានេះកិច្ចការងារនានាហាក់មានភាពអសកម្ម និងស្មុគ្រសា្មញតិចតួចដែលបង្អាក់គោលដៅរបស់អ្នក។ ប៉ុន្តែទោះបីយ៉ាងនេះក្តី សូមកុំដាក់កំរិតលើខ្លួនពេក ហើយធ្វើយ៉ាងណាបំភ្លេចភាពបរាជ័យនោះចោលសិន ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក ឬឲ្យវាមានឥទ្ធិពលលើការងារថ្មី។ លោកអ្នកនៅតែមានលទ្ធភាពធ្វើទំនាក់ទំនងជាមួយថ្នាក់លើ និងមិត្តរួមការងារជាដរាប។ ប៉ុន្តែការសំខាន់ សូមគ្រប់គ្រងចិត្ត និងអាកប្បកិរិយារបស់អ្នក ការលាក់បាំងអារម្មណ៍ពេលខ្លះនឹងជួយលោកអ្នកកសាងភាពជឿជាក់យ៉ាងវិជ្ជមាន។ ក្រៅពីនេះ សូមកុំយកចិត្តទុកដាក់ចំពោះការលំបាក អ្វីៗអាចព្យាបាលបានដោយការខំប្រឹងប្រែងរបស់អ្នក។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកព្យាយាមវាយតម្លៃកំលាំងរបស់ខ្លួនឯង និងចូរមានចរិកសុភាពរាបសារ ហើយកុំចូលរួមក្នុងគម្រោងដែលគួរឲ្យសង្ស័យ។ អ្នកនឹងមានលទ្ធភាពអនុវត្តផែនការទាំងអស់ ប្រសិនបើអ្នករៀនពីរបៀបគ្រប់គ្រងធនធានឲ្យបានត្រឹមត្រូវ។ ក្នុងនោះឳកាសសម្រាប់មុខរបរ និងការងារមានច្រើន ប៉ុន្តែក៏សូមឲ្យលោកអ្នកព្យាយាមជានិច្ច ពិសេសជ្រើសរើសការងារជាអាទិភាព។ ក្នុងនោះសូមកុំភ្លេចថែរក្សាសុខភាព ការសម្រាក និងកំសាន្តខ្លះអាចឲ្យបន្ថយភាពតានតឹងនៃការងារ ហើយក៏អាចឲ្យអ្នកមានសុខភាពល្អដែរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារនានានឹងទទួលផលជាទីគាប់ចិត្ត មិនតែប៉ុណ្ណោះ លោកអ្នកមានលទ្ធភាពដោះស្រាយរាល់បញ្ហាចំពោះមុខ។​ ចំពោះលទ្ធភាពការងារនានាដែលអ្នកបានរងចាំនឹងទទួលបានដំណឹងនៅក្នុងពេលនេះផងដែរ។  ក្នុងថ្ងៃនេះអ្វីដែលចាំបាច់បំផុតសម្រាប់អ្នក គឺការជឿជាក់លើខ្លួនឯង និងអនុវត្តការងារទៅតាមបទពិសោធន៍ជាធំ។ ក្រៅពីនេះ អ្នកទទួលបានគំនិត និងការវាយតម្លៃច្បាស់លាស់ វិជ្ជមាន និងរហ័សរហួនណាស់ ដូច្នេះអ្នកអាចនប្រឈមមុខ និងដោះស្រាយរាល់ផលរំខាននានាដែលនឹងអាចកើតឡើង។ ក្រៅពីនេះសូមចងចាំថា អ្នកគួរប្រើពេលវេលាដើម្បីពិគ្រោះ ពិភាក្សា និងចរចាឲ្យបានច្រើន។

ឆ្នាំចរ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអ្នកអាចនឹងទទួលបានពត៌មានថ្មីៗ ដែលអាចប៉ះពាល់ដល់ការអភិវឌ្ឍន៍ការងារទៅអនាគត។ ប៉ុន្តែវាអាស្រ័យលើអ្នក ថាតើអ្នកបោះចោលវាដោយរបៀបណាប៉ុណ្ណោះ។  បើលោកអ្នកចងបានភាពល្អប្រសើរ សូមកុំបោះបង់ចោលសមត្ថភាពរបស់ខ្លួនឯងឲ្យសោះ។ នៅក្នុងថ្ងៃនេះលោកអ្នកមានលទ្ធភាពបង្កើនកំរិតហិរញ្ញវត្ថុរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកផ្តោតអារម្មណ៍ចំពោះការងារ។ អ្វីដែលអ្នកគួរជៀសវាងគឺបញ្ឈប់អារម្មណ៍សង្ស័យចំពោះខ្លួនឯង ហើយព្យាយាមដំណើរការការងារ ទោះបីក្នុងស្ថានភាពណាក៏ដោយ។ ដោយឡែក ចំពោះកិច្ចការងារណាដែលមិនមែនជាជំនាញរបស់អ្នក​ គួរតែដោះលែងវាចោល ហើយខំបំពេញការងារដែលជាចំណូលចិត្ត និងក្រោមការទទួលខុសត្រូវរបស់អ្នកប៉ុណ្ណោះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកបន្តសកម្មភាពការងារនានាជាធម្មតា ហើយក៏មិនចាំបាច់ត្រូវប្រឹងប្រែងដើម្បីសម្រេចគោលដៅខ្លាំងពេកនោះដែរ។ អ្វីៗនឹងដំណើរការទៅដោយរលូន។ ការផ្លាស់ប្តូរមូលដ្ឋានអាជីពនឹងមិនកើតឡើងនោះទេ ប៉ុន្តែក៏មិនត្រូវបន្ថយល្បឿននោះដែរ ចូរព្យាយាមបង្កើតទំនាក់ទំនងទាំងឡាយណាដែលនឹងបានផលចំនេញសម្រាប់ការងារ។ ក្នុងនោះសូមរក្សាអាកប្បកិរិយាវិជ្ជមាន និងការលើកទឹកចិត្តចំពោះលទ្ធផលដែលខ្លួនអាចសម្រេចបាន។ ក្រៅពីនេះ លោកអ្នកមានលទ្ធភាពក្តោបក្តាប់ពត៌មានយ៉ាងលំអិតណាស់ ចូរប្រើប្រាស់អំណោយផលនេះបង្កើនភាពរីកចម្រើន និងភាពស្ថិតស្ថេរនៃការងារ។

ចំណាំៈ

ឆ្នាំ៤ ថោះ​ រោង មមី រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចសម្រេចរាល់គោលបំណង ព្រមទាំងទទួលបានលាភសំណាង លុយកាក់ និងសេចក្តីសុខក្សេមក្សាន្តផងដែរ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner