គណៈបញ្ចាការឯកភាពខណ្ឌសែនសុខ ចុះឃាត់ខ្លួនមនុស្សប្រុស ស្រី២៥ នាក់ រួមជាមួយម៉ូតូ២១គ្រឿង ដែលប្រមូលផ្ដុំគ្នា លេងបាល់ទាត់ល្មេីស បម្រាមគោចរ

ភ្នំពេញ  ៖  កម្លាំងល្បាត  នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ  បានចុះឃាត់ទីតាំងចំពោះការជួបជុំគ្នាលេងបាល់១កន្លែង ល្មើសនិងសេចក្តីសម្រេចលេខ២៤៩/២១ សសរ ចុះថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១ សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ក្នុងប្រតិបត្តិការណ៍ នោះ  កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌសែនសុខ  បានឃាត់ខ្លួនមនុស្សចំនួន២៥នាក់ (ស្រី៣នាក់ និងប្រុស២២នាក់) ជាមួយម៉ូតូ២១គ្រឿងបានបញ្ជូនទៅអធិការខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី។

ពុកម៉ែបងប្អូនគួរតែជ្រាបហើយថា ការជួបជុំ ប្រមូលផ្ដុំគ្នា ត្រូវបានហាមឃាត់ ដើម្បីរក្សាឱ្យមានគម្លាតសុវត្ថិភាពសង្គម ជៀសផុតពីការឆ្លងជំងឺ covid-19 ។ តែផ្ទុយទៅវិញក្រុមយុវជន ទាំងនេះនៅតែគឃ្លើននឹងច្បាប់ នាំគ្នាមកយ៉ាងពពាក់ពពូនប្រមូលផ្ដុំលេងកីឡាបាល់ទាត់ ទើបសមត្ថកិច្ចឃាត់ខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ តាមនីតិវិធី៕  ដោយ  ៖  ជីម  ភារ៉ា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner