ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងសប្បុរសជន ជូនគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ដល់មណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកស្រីស្នំ

សៀមរាប៖ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក រួមជាមួយសប្បុរសជន និងក្រុមការងារយុវជនខេត្តសៀមរាប បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ទៅផ្តល់ជូនមណ្ឌលចត្តាឡីស័ក អនុវិទ្យាល័យមោង មណ្ឌលចត្តាឡីស័កបឋមសិក្សាត្រុំ និងប្រគេនដល់វត្តវេឡុវន្តដោកពោយគោកក្រោល កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ។ អំណោយជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកា សរុបទាំង ៣ទីតាំងរួមមាន៖ អង្ករចំនួន ៥០០គ.ក្រ, ទឹកត្រីចំនួន ៨យួរ, ទឹកស៊ីអ៊ីវចំនួន ៨យួរ, ទឹកសុទ្ធចំនួន ១៥៣យួរ, ត្រីខចំនួន ៨យួរ, មីម៉ាម៉ាចំនួន ៦កេស, ទឹកក្រូចចំនួន ៦កេស, ស្ពៃចង្កឹះចំនួន ៣០គ.ក្រ, ស្ពៃក្រញ៉ាចំនួន ៣០គ.ក្រ, ម្រះចំនួន៣០គ.ក្រ, ផ្លែត្រឡាចមួយចំនួន, បច្ច័យចំនួន ៣០ម៉ឺនរៀល។ ដោយឡែក បច្ច័យប្រគេនដល់សមណសិស្ស ក្នុងវត្តវេឡុវ័នដោកពោយគោកក្រោល(វត្តគោកក្រោល) ចំនួន ៦០ម៉ឺនរៀល ក្នុងនោះមួយអង្គ ៣ម៉ឺនរៀល, សៀវភៅ ៥ក្បាល, ប៊ិច ២ដើម។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដិកាថា អំណោយទាំងអស់នេះ គឺបានមកពីការប្រគេនរបស់ពុទ្ឋបរិស័ទក្នុងពិធីបុណ្យផ្សេងៗ​នាពេលកន្លងមក ហើយក៏បានសន្សំ និងប្រមូលបម្រុងទុកសម្រាប់ចែកជូនគ្រួសារប្រជាពលរដ្ឋណាដែលជួបហានិភ័យដោយប្រការណាមួយដែលបានកើតឡើង សម្រាប់ដោះស្រាយការលំបាកមួយគ្រាៗ ទៅតាមលទ្ធភាពដែលយើងអាចធ្វើបាន។ គួរបញ្ជាក់ថា នៅស្រុកស្រីស្នំមានមណ្ឌលចត្តាឡីស័ក្តចំនួន ១០កន្លែង ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋ និងពលករមកពីក្រៅប្រទេសកំពុងធ្វើចត្តាឡីស័ក្តប្រមាណជាង ១ពាន់នាក់។ ដោយឡែកប្រជាពលរដ្ឋ ដែលបានទទួលការចាក់សាំងការពារកូវីដ-១៩ ដូសទី០១ និងដូសទី០២ បានប្រមាណជាង ៧ពាន់នាក់រួចមកហើយ នៅឡើយតែដូសទី៣ កំពុងតែបន្តចាក់ថែមទៀត៕ លោកស៊ាន សុផាត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner