រញ្ជួយដីនៅប្រទេសហៃទីសម្លាប់មនុស្សជាង ៣០០នាក់

ហៃទី៖ យ៉ាងហោចណាស់មានមនុស្ស ៣០៤នាក់ ស្លាប់ និងរបួស ១ ៨០០នាក់ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ ភាគខាងលិច នៃប្រទេសហៃទីកាលពីព្រឹកថ្ងៃសៅរ៍ ថ្ងៃទី១៤ខែសីហា ឆ្នាំ២០២១។
គ្រោះរញ្ជួយដីនេះ បានវាយប្រហារលំនៅដ្ឋានប្រជាពលរដ្ឋក្នុងទីក្រុង ដោយផ្តួលរលំ និងបំផ្លាញអគារ រួមទាំងព្រះវិហារ និងសណ្ឋាគារជាច្រើនទៀត។
ប្រមុខរដ្ឋាភិបាលនៃប្រទេសហៃទី លោក អារៀល ហេនរី (Ariel Henry) បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ ដោយសារមាន «ការខូចខាតយ៉ាងច្រើន» ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner