ខេត្តរតនគិរីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៨នាក់

រតនគិរី ៖ រដ្ឋបាលខេត្តរតនគីរីបានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកកើតជំងឺកូវីដ១៩ថ្មី ចំនួន ១៨នាក់ នៅក្នុងខេត្តរតនគិរី សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២៩២១។ ក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគីរី បានបន្តស្រាវជ្រាវធ្វើតេស្តរហ័ស(Rapid Tast)លើមនុស្សចំនួន ៦៦១នាក់ រកឃើញវិជ្ជមានជំងឺកូវីដ១៨ ចំនួន ១៨នាក់ ។

រដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកវិជ្ជមាន ដែលបានរកឃើញកន្លងមក សូមស្ម័គ្រចិត្ត ធ្វើតេស្តសំណាក ឬដាក់ខ្លួននៅដាច់ដោយឡែកពីអ្នកដទៃក្នុងករណីមានការសង្ស័យ ឬមានអាការ: ក្អក ផ្ដាសាយហៀរសំបោរ និងក្តៅខ្លួន សូមរាយការណ៍ទៅកាន់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬទំនាក់ទំនងទូរសព្ទលេខ÷ 097 595 7788/ 092 121 383/ 097 775 1212 ៕ ដោយ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner